ព័ត៌មានជាតិ

ជនសង្ស័យនាំគ្នាជិះម៉ូតូលើផ្លូវជាតិលេខ១ធ្វើសកម្មភាពឆក់កាបូបត្រូវសមត្ថកិច្ចឃាត់ខ្លួន…

ស្វាយរៀង:កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ២៣:៥៥នាទី កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលបាវិត កំពុងធ្វើការល្បាតចល័តការពារសន្តិសុខក្នុងមូលដ្ឋានខណ:ពេលជិះម៉ូតូមកដល់ចំនុចខាងមុខផ្លូវកំពង់ស្ពាន ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ក៍បានឃើញជនជាតិវៀតណាម ដែលជាជនរងគ្រោះ
១/ឈ្មោះ ង្វៀង ធីម៉ាយលីន (NGUYEN THI MAI LINH) ភេទស្រី អាយុ៣៣ឆ្នាំជនជាតិវៀតណាម មុខរបរបុគ្គលិកក្រុមហ៊ុន មានទីលំនៅភូមិវ៉ាប៉ិន ឃុំវ៉ិនថាន់ ស្រុកញើងចាក់ ខេត្តដុងណាយ ប្រទេសវៀតណាម បច្ចុប្បន្នស្នាក់នៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
២/ឈ្មោះ ង្វៀង ធីធុយសួង (NGUYEN THI TUYET XUAN) ភេទស្រី អាយុ២៣ឆ្នាំជនជាតិវៀតណាម មុខរបរបុគ្គលិកក្រុមហ៊ុន មានទីលំនៅភូមិមួយ ឃុំប៉ិនថាន់ ស្រុកទីហ្វុង ខេត្តប៉ិនធឹង ប្រទេសវៀតណាម បច្ចុប្បន្នស្នាក់នៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង បាមនាំគ្នាជិះម៉ូតូដេញនៅលើផ្លូវជាតិលេខ១ ហើយស្រែកឲ្យជួយ ថាត្រូវចោរឆក់កាបូប ភ្លាមនោះសមត្ថកិច្ចបានធ្វើការដេញតាមប្រម៉ាញ់ រហូតដល់ចំនុចខាងលិចម៉ាតចិន ជនសង្ស័យទាំង០២នាក់ បានផ្តួលម៉ូតូ រួចរត់គេចខ្លួន ចូលក្នុងបរិវេណផ្ទះរបស់ឈ្មោះ ហេង ភេទប្រុស ដោយមានការចូលរួមសហការល្អពីម្ចាស់ផ្ទះ សមត្ថកិច្ចយើងបានធ្វើការឃាត់ជនសង្ស័យទាំងពីរនាក់ រួមនឹងវត្ថុតាង(កាបូប) នាំមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត ដើម្បីធ្វើការសាកសួរ ។ ជនសង្ស័យមានឈ្មោះដូចខាងក្រោម : ១/ឈ្មោះ ឈុត សាមាន ភេទប្រុស អាយុ១៧ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិតារាងបាល់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ២/ឈ្មោះ អែម សំណាង ភេទប្រុស អាយុ១៥ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។
នៅចំពោះមុខសមត្ថកិច្ចយើង ជនសង្ស័យទាំង០២នាក់បានឆ្លើយសារថា នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ ខ្លួនទាំង ០២នាក់ ពិតជាបានធ្វើសកម្ម ភាពឆក់កាបូបប្រាក់ បានសម្រេចចំនួន០២លើក ប្រាកដមែន ។
បន្ទាប់ពីទទួលបានចម្លើយសារភាពរបស់ជនសង្ស័យទាំង០២នាក់ សមត្ថកិច្ចយើង សុំគោលការណ៍ឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ ជាបណ្តោះអាសន្ន នៅប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត ដើម្បីកសាងសំណុំរឿង ចាត់ការ តាមនីតិវិធីច្បាប់ ។

មតិយោបល់