ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីយកដុំថ្មគប់និងវាយបំបែកកព្ចាក់រថយន្តតាមផ្លូវបណ្តាលអោយជនរងគ្រោះរងរបួស…

ឧត្តរមានជ័យ:នៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២៣ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកត្រពាំងប្រាសាទ បានចុះស្រាវជ្រាវ និងឃាត់ខ្លួនក្មេងទំនើងចំនួន ០៨ នាក់ ក្រោយទទួលបានព័ត៏មានពីជនរងគ្រោះ ពាក់ព័ន្ធករណី យកដុំថ្មគប់ និងវាយបំបែកកញ្ចក់រថយន្ត បណ្តាលឱ្យជនរងគ្រោះដែលកំពុងធ្វើដំណើរនៅលើដងផ្លូវ រងរបួសស្រាលចំនួន ០២នាក់ ករណីនេះកើតឡើងនៅវេលាម៉ោង ១៧:៤៥ នាទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ ត្រង់ចំណុចផ្លូវបំបែកភូមិតាសំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចជំនាញបានដកហូតវត្ថុតាងរួមមាន÷ ម៉ូតូ ០៣គ្រឿង, ដុំថ្ម និងកាំបិតផ្គាក់ ០១

បច្ចុប្បន្នក្មេងទំនើងទាំង ០៨ នាក់រួមនឹងវត្ថុតាងខាងលើ ជំនាញបានកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី ។

មតិយោបល់