ព័ត៌មានជាតិ

First News : រយៈពេលមិនដល់កន្លះម៉ោងផងមានករណីចោរប៉ុនប៉ងគាស់ផ្ទះប្រជាពលរដ្ឋក្នុងខណ្ឌចំនួន២

ភ្នំពេញ: តាមសេចក្តីរាយការណ៍របស់ភ្នាក់ងារ Post News ដែលបានចុះទៅដល់កន្លែងកើតហេតុបានថតផ្តិតយកទិដ្ឋភាពជាក់ស្តែងអំពីករណីចោរប៉ុនប៉ងបំរុងគាស់ផ្ទះប្រជាពលរដ្ឋដែលស្ថិតនៅក្នុងបណ្តាខណ្ឌចំនួន ២ នៅក្នុងរាជធានីភ្នំពេញ ទី១ ខណ្ឌទួលគោក ទី២ ខណ្ឌសែនសុខ ។ ក្នុងសមត្ថកិច្ច សហការជាមួយប្រជាពលរដ្ឋព័ទ្ធចាប់បានចោរ២នាក់ដែលសុទ្ធសឹងជាមនុស្សស្ថិតក្នុងស្ថានភាពវង្វេងវង្វាន់និយាយមិនដឹងខុសត្រូវហាក់បីដូចជាមនុស្សបែកថ្នាំ ប៉ុន្តែសមត្ថកិច្ចធ្វើតាមតួនាទីក្រោយពីព័ទ្ធចាប់បានយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ។ លោកអ្នកអាចចូលទៅទស្សនាការផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុក Post News Media ផងដែរ ។

សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយជូនបន្តទៀត ៕

មតិយោបល់