ព័ត៌មានជាតិ

បញ្ជូនខ្លួនជនសង្ស័យជួញដូរគ្រឿងញៀនមកតុលាការដើម្បីចាត់ការបន្ត

ភ្នំពេញៈ នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៦នេះ កម្លាំងសមត្ថកិច្ចនៃមន្ទីរប្រឆាំងគ្រឿងញៀននៃអគ្គស្នងការនគរបាលជាតិ បានបញ្ជូនជនសង្ស័យម្នាក់មកសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។

ជនសង្ស័យឈ្មោះ មោះ ឆៃ យ៉ាភុងភីសៃផាន់ ហៅ ហង្ស សុភាព ភេទប្រុស រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីវេលាម៉ោង១៨ល្ងាចថ្ងៃទី១ ខែសីហា ឆ្នាំ២០១៦ នៅចំណុចផ្លូវសហព័ន្ធរុស្ស៊ី កែងផ្លូវបេតុង ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដោយដកហូតបានគ្រឿងញៀន ចំនួន៣គីឡូក្រាម។

ក្រោយមកនារសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០១៦សមត្ថកិច្ចបាននាំជននេះទៅឆែកឆេរលំនៅដ្ឋាននៅចំណុចផ្ទះជួលលេខ៣ (ក្នុង បុរី ពិភពថ្មី) ផ្លូវលេខ៦ ក្រុមទី៧ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងបានរកឃើញគ្រឿងញៀនចំនួន២០ដុំ បន្ថែមទៀត រួមទាំងស្លាកលេខរថយន្តចំនួន២បន្ទះផងដែរ៕

https://youtu.be/xlM-25RjjZs

Untitled-1

មតិយោបល់