ព័ត៌មានជាតិ

ជនសង្ស័យធ្លាប់ជាប់ពន្ធនាគារ១ម្តងហើយចេញមកវិញដើរធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងតាមផ្ទះប្រជាពលរដ្ឋត្រូវសមត្ថកិច្ចឃាត់ខ្លួន…

ភ្នំពេញ:ដោយបានការអនុញ្ញាតិពីលោកវរសេនីយ៏ឯក ម៉ៅ សឿត អធិការខណ្ឌច្បារអំពៅ កម្លាំងប៉ុស្តិ៏នគរបាលរដ្ឋបាលក្បាលកោះ បានឃាត់ខ្លួនជនសង្សយ័ចំនួន០២នាក់ ករណីលួច ខ្សែភ្លើង ។
-នៅថ្ងៃទី៣១.០៧.២០២៣ វេលម៉ោង០៣:០០នាទី ទាបភ្លឺកម្លាំងប៉ុស្តិ៏ក្បាលកោះ បានឃាត់ខ្លួនជនសង្សយ័ចំនួន០២នាក់
១.ឈ្មោះ សាំង សំរេច ភេទ ប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរមុខរបរ មិនពិតប្រាកដ (ធ្លាប់ជាប់ពន្ធនាគារ ម្តងរួចមកហើយករណីលួច)
២.ឈ្មោះ តន តុង ភេទ ប្រុស អាយុ២៨ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ (ធ្លាប់ជាប់ពន្ធនាគារម្តងរួចមកហើយករណីលួច)
អ្នកទាំង២នាក់ស្នាក់នៅភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ជនសង្សយ័០២នាក់ខាងលើ បានធ្វើសកម្មភាពលួច កាត់ខ្សែភ្លើងដែលគេតប្រើតាមផ្ទះប្រវែង៥០ម៉ែត្រ ស្ថិតនៅផ្លូវលំ ភូមិព្រែកធំ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ពេលធ្វើសកម្មភាពលួចកាត់រួចហើយត្តូវបានបងប្អូនប្រជាពលរដ្ឋនាំគ្នា ទ្បោមពទ្ធ័ជនសង្សយ័ខាងលើហើយបានរាយការណ៏មកសមត្ថកិច្ច ភ្លាមៗនោះសមត្ថកិច្ចយើងបានចុះទៅដល់ ធ្វើការឃាត់ខ្លួនជនសង្សយ័រួមទាំងវត្ថុតាង យកមកប៉ុស្តិ៏ធ្វើការសាកសួរ នឹង បញ្ជូនទៅអធិការខណ្ឌច្បារអំពៅ ដើម្បីចាត់ការតាមច្បាប់។
ជនសង្សយ័ខាងលើ ធ្លាប់ជាប់ពន្ធនាគារទាំង០២នាក់ពីករណីលួច។

មតិយោបល់