បាត់ដំបង:កាលពីថ្ងៃសៅរ៍៤រោចខែទុតិ យាសាឍឆ្នាំថោះបញ្ចស័កព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៥ខែសីហា ឆ្នាំ២០២៣វេលាម៉ោង១៩និង០០នាទីនៅចំណុចក្រុម ទី២០ ភូមិអូរស្រឡៅ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង មានករ ណី ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស (យកកាំ-បិ-តខ្វែវកា-ប់) មួយកើតឡើងបង្កដោយជន សង្ស័យឈ្មោះ វឿន ចាន់ទេ ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិអូរស្រឡៅ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង បានធ្វេីសកម្មភាពយកកាំ-បិ-តខ្វែវកា-ប់ទៅលេីជនរងគ្រោះឈ្មោះ យន់ យ៉េន ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅចំណុចកេីតហេតុខាងលេី ត្រូវចំក្បាលផ្នែកខាងស្តាំមួយកន្លែង បែកហូរឈា-ម និងត្រូវចំដៃខាងស្តាំមួយកន្លែង បែកហូរឈា-មត្រូវក្រុមគ្រួសារនាំយកទៅព្យាបាលនៅមន្ទីរពេទ្យ។
បន្ទាប់មកសមត្ថកិច្ចនគរបាលបានទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះ ចំពោះករណីខាងលើ និងដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងយោបល់លោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ បានដឹកនាំកម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលស្រុក រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលអូរដំបង១ បានចុះស្រាវជ្រាវស៊េីបអង្កេតនិងឃាត់ខ្លួនជនសង្ស័យឈ្មោះ វឿន ចាន់ទេ នៅចំណុចភូមិអូរស្រឡៅ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង នៅវេលាម៉ោង២២ និង០០នាទី ថ្ងៃទី០៥ ខែសីហា ឆ្នាំ២ ០២៣ និងបានដកហូត កាំ-បិ-តខ្វែវចំនួន០១ជាមធ្យោបាយធ្វើសកម្មភាពល្មើសច្បាប់។
កករណីនេះសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញអនុវត្តតាមនីតិវិធី ច្បាប់៕
មតិយោបល់