ព័ត៌មានជាតិ

ជិះម៉ូតូចេញពីធ្វើការត្រឡប់ទៅផ្ទះស្រាប់តែជនសង្ស័យយកដាវដេញកាប់ជនរងគ្រោះដណ្តើមយកកាបូបលុយត្រូវសមត្ថកិច្ចឃាត់ខ្លួន…

កណ្កាល:អនុវត្តតាមការចង្អុលដឹកនាំពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត កម្លាំងជំនាញនៃស្នងការដ្ឋាន និងកម្លាងអធិការដ្ឋានក្រុងតាខ្មៅ បានធ្វើការស្រាវជ្រាវចុះបង្ក្រាប ករណីលួ-ចមានស្ថានទម្ងន់ទោស(កា-ប់ប្លន់យកម៉ូតូ) ដែលបានកើតហេតុ៖ថ្ងៃទី២៨-០៧-២០២៣ វេលាម៉ោង០១និង៣០នាទី រំលងអធ្រាត្រ ចំណុច៖តាមផ្លូវ២១A ភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
***ជនរងគ្រោះ០១នាក់៖
-ឈ្មោះ តុង ស្រីទូច ភេទស្រី អាយុ៤២ឆ្នាំ មុខរបរមេកាការ៉ាអូខេប៊ីយ៉ុន មានទីលំនៅភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។
**បាត់បង់៖
-ម៉ូតូ០១គ្រឿងម៉ាកHonda scoopy ស៊េរី២០២២ ស្លាកលេខកណ្តាល១AP-៣៧២៣។
-កាបូបលុយចំនួន០១។
-ទូរសព្ទ័០១គ្រឿងម៉ាកoppo ។
-ឯកសារមួយចំនួន។
***ជនសង្ស័យ០៤នាក់៖
១-ឈ្មោះអ៊ិត ចាន់ទីម៉េង ភេទប្រុស អាយុ ១៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ភ្នំពេញ( ឃាត់ខ្លួន)។
២-ឈ្មោះ វិន លាភ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ភ្នំពេញ (ឃាត់ខ្លួន)។
៣-ឈ្មោះ ស៊ាន ខយ ភេទប្រុស អាយុ ១៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកតាគង់៣ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ភ្នំពេញ (ឃាត់ខ្លួន)។
៤-ឈ្មោះ យិន ស៊ឹមឡេង ភេទប្រុស អាយុ ១៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ភ្នំពេញ (ឃាត់ខ្លួន)។
***តេស្តឃើញមានសារធាតុញៀនក្នុងទឹកនោម(+)

***វត្ថុតាងចាប់យក៖
១-ម៉ូតូ០១គ្រឿង Honda moov ពណ៌ស ស្លាកលេខ ភ្នំពេញ ១HA-៧៤៨៦(របស់ជនសង្ស័យ) ។
២-កាំ-បិតប៉័ងតោចំនួន០១(របស់ជនសង្ស័យ) ។
៣-ដាវចំនួន០១ដើម (របស់ជនសង្ស័យ) ។
***សភាពនៃរឿងហេតុ
កាលពីថ្ងៃទី២៨.០៧.២០២៣វេលាម៉ោង០១និង៣០នាទីយប់ ជនរងគ្រោះបានជិះម៉ូតូចេញពីធ្វើការនៅហាងការ៉ាអូខេប៊ីយ៉ុនដើម្បីត្រឡប់ទៅផ្ទះវិញ លុះជិះដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែមានជនសង្ស័យ២នាក់គឺឈ្មោះ អ៊ិត ចាន់ទីម៉េង និងឈ្មោះ វិន លាភ បានជិះម៉ូតូ០១គ្រឿងម៉ាកHonda moov ពណ៌ស ស្លាកលេខភ្នំពេញ1HA-7486 យកដា-វដេ-ញកា-ប់ជនរងគ្រោះ រួចហើយដណ្តើមយកម៉ូតូនិងកាបូបលុយជិះគេចខ្លួនបាត់ទៅ ។
លុះមកដល់ថ្ងៃទី០៦.០៨.២០២៣ វេលាម៉ោង០១និង៣០នាទីយប់ ក៏មានជនសង្ស័យ៣នាក់គឺឈ្មោះអ៊ិត ចាន់ទីម៉េង ឈ្មោះស៊ាន ខយ ឈ្មោះយិន ស៊ឹមឡេង បានជិះម៉ូតូដដែល មានកាន់កាំ-បិតប៉័ងតោចំនួន០១ បានជិះនាំគ្នាប៉ុនប៉ងដើររកកា-ប់ប្ល-ន់ជនរងគ្រោះដែលជិះតាមផ្លូវនៅពេលយប់ម្តងទៀត ចំនែកឈ្មោះវិន លាភ មិនបានមកជាមួយនោះទេ ស្រាប់តែបានជួបកម្លាំងសមត្ថកិច្ចក្រុងតាខ្មៅកំពុងល្បាតធ្វើការឃាត់ខ្លួននិងបានស្រាវជ្រាវចាប់បានជនសង្ស័យម្នាក់ទៀតឈ្មោះវិន លាភ យកមកសាកសួរចាត់ការតាមនិតិវិធីតែម្តង។
+តាមចម្លើយសារភាពរបស់ក្រុមជនសង្ស័យខាងលើបានប្រាប់ថា៖ គាត់និងបក្ខពួកពិតជាបាននាំគ្នាយកដា-វកា-ប់ប្លន់យកម៉ូតូនិងកាបូបលុយរបស់ជនរងគ្រោះខាងលើប្រាកដមែន ។

មតិយោបល់