ព័ត៌មានជាតិ

រន្ធត់ណាស់! រថយន្ត FREIGTLINERបុកម៉ូតូ បណ្តាលឲ្យប្រុសស្រី៣នាក់ស្លាប់និងរបួសធ្ងន់

ព្រះសីហនុៈ ហេតុការណ៍គ្រោះថ្នាក់ចរារចរណ៍ដ៏រន្ធត់មួយបានកើតឡើង បង្កដោយរថយន្ត FREIGTLINER បុកម៉ូតូ បណ្តាលឲ្យមនុស្សប្រុសស្រី៣នាក់ស្លាប់និងរបួសធ្ងន់។
ហេតការណ៍កើតឡើងនៅវេលាម៉ោង៤ និង៥០នាទីល្ងាច ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៤ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទាំង៣នាក់ ទី១មានឈ្មោះ ហាន ហ័ន ភេទប្រុស អាយុ៣១ឆ្នាំ ស្នាក់នៅភូមិព្រែកអំពិល ឃុំកោះតូច ស្រុកទឹកឈូរខេត្តកំពត(ស្លាប់) ,ទី២មានឈ្មោះ ហាន ចិន ភេទស្រី អាយុ២២ឆ្នាំ ត្រូវជាប្អូនអ្នកបើកបរ (របួសធ្ងន់) និងឈ្មោះ ឈូក អិន ភេទស្រី អាយុ៥៥ឆ្នាំ(របួសធ្ងន់)។

ប្រភពដដែលបន្តថា មុនពេលកើតហេតុ គេឃើញមានរថយន្តធំ១គ្រឿង ម៉ាក FREIGTLINER ក្បាល ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3D-3859 (អ្នកបើកបរបានរត់គេចខ្លួនបាត់) បើកបរក្នុងទិសដៅពី ក្រុងព្រះសីហនុទៅភ្នំពេញ លុះមកដល់ចំណុចកើតហេតុ បានបុកប៉ះម៉ូតូ១គ្រឿង ដែលកំពុងដួលលើផ្លូវ ម៉ាក ហុងដា ពាក់ស្លាកលេខ កំពត1G-0035 បណ្តាលឲ្យជនរងគ្រោះខាងលើស្លាប់និងរងរបួសធ្ងន់តែម្តង។ ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យមូលដ្ឋានភ្លាមៗដែរ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែងនិងនាំយករថយន្តនិងម៉ូតូទាំង២គ្រឿង មករក្សាទុកចាត់ការបន្តនិតិវិធីច្បាប់៕

មតិយោបល់