ព័ត៌មានជាតិ

កូនប្រុសវាយឪពុកបង្កើតបែកចិញ្ចើម ៣កន្លែង ព្រោះខឹងមិនធ្វើម្ហូប នៅខេត្តឧត្ដរមានជ័យ

ឧត្ដរមានជ័យ: នៅវេលាម៉ោង ៧និង៤០នាទីព្រឹក ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ដោយមានការចង្អុលបង្ហាញ និងណែនាំពីលោក ស្នងការនគរបាលខេត្តឧត្តរមានជ័យ សមត្ថកិច្ចស្រុកបន្ទាយអំពិល បានធ្វើការបង្រ្កាបករណីហិង្សាដោយចេតនា មានស្ថានទំម្ងន់ទោស ប្រព្រឹត្តកាលវេលាម៉ោង ៧និង០០នាទីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ នៅភូមិគោកកី ឃុំបេង ស្រុកបន្ទាយអំពិល បង្កឡើងដោយជនសង្ស័យឈ្មោះ ធៀន ផល ភេទប្រុស អាយុ ៣៣ឆ្នាំ បានយកដំបងឈើប្រវែង ៧១សងទីម៉ែត្រ វាយទៅលើជនរងគ្រោះ ឈ្មោះ ដុក ធៀន ភេទប្រុស អាយុ ៦៨ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ (ត្រូវជាឪពុកបង្កើត) បណ្តាលឲ្យរងរបួស ចញ្ចើម ចំនួន ០៣ កន្លែង។

មូលហេតុ៖ ខឹងនិងឪពុកមិនធ្វើម្ហូប ។

ករណីនេះលោកស្នងការនគរបាលខេត្ត បានចាត់ឲ្យលោកអធិការស្រុក នាំជនរងគ្រោះទៅមន្ទីរពេទ្យ និងបានប្រគល់ថវិកាមួយចំនួនដល់ជនរងគ្រោះផងដែរ។ ដោយឡែកជនដៃដល់ ត្រូវសមត្ថកិច្ចជំនាញ បានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ មកអធិការដ្ឋានដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់៕

មតិយោបល់