ព័ត៌មានជាតិ

ករណីរថយន្តនិងម៉ូតូបណ្តាលអោយបុរសម្នាក់ស្លាប់ នៅខេត្តសៀមរាប

សៀមរាប:ទី១៨.០៨.២០២៣ម៉ោង១២.៣០នាទីមានករណីគ្រោះថ្នាក់ចរាចរណ៍ នៅចំណុចភូមិអង្គ្រង.ឃុំកន្ត្រាំង.ស្រុកប្រាសាទបាគង.ខេត្តសៀមរាប. លើផ្លូវជាតិលេខ៦A ចន្លោះបង្គោលគីឡូលេខ២៩៦.២៩៧ រវាងរថយន្តនិងម៉ូតូ
+មានរថយន្តមួយគ្រឿងម៉ាកHILANDERពណ៍សរ ពាក់ផ្លាកលេខ
ភ្នំពេញ២AT.8314 បើកបរមិនស្គាល់អត្តសញ្ញាណមកពីលិចទៅកើត បើកបរដល់ចំណុចកើតហេតុខាងលើ បានបុក
+ម៉ូតូមួយគ្រឿង ម៉ាកហុងដាដ្រីមសេ១២៥
សេរី ០១៥ ពណ៍ខ្មៅ ផ្លាកលេខ សៀមរាប 1E-4778 បើកបរដោយមិនស្គាល់អត្តសញ្ញាណ ភេទប្រុសអាយុប្រហែល៣៦ ឆ្នាំ
(បណ្តាលឲ្យស្លាប់) បើកបរមានទីសដៅពីកើតទៅលិច
ក្រោយពេលកើតហេតុរួច អ្នកបើកបររថយន្តចុះគេចខ្លួនបាត់
+មូលហេតុអ្នកបើកបរម៉ូតូបើកបរមិនប្រកាន់ស្តាំ
សាកសពបានម​កយកមករក្សាទុកនៅវត្តរលួស ដើម្បីស្រាវជ្រាវសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី
ចំណែកវត្ថុតាងទាំង២គ្រឿងខូចខាត
ធ្ងន់ យកមករក្សានៅអធិការនគរបាលបាគង
ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់។

មតិយោបល់