ព័ត៌មានជាតិ

មុខសញ្ញាសង្ស័យ៣នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស(ឆក់កាបូប) ត្រូវបាននគរបាលស្រុកគងពិសី បង្ក្រាបបានភ្លាមៗ…

កំពងស្ពឺ:នៅថ្ងៃទី១០.០៨.២០២៣ ម៉ោង ៦:០៥នាទីព្រឹក លើផ្លូវលេខ១២៧ មុខការ៉ាស់សាំង ភូមិត្បូងភ្នំ ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានករណីលួចមានស្ថានទម្ងន់ទោស(ឆក់កាបូប) ដោយជនសង្ស័យចំនួន ៣នាក់ ជិះម៉ូតូវីននើអ៊ិច ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 1GT-9054 ធ្វើសកម្មភាពឆក់កាបូបដៃ លើជនរងគ្រោះឈ្មោះ អេង សំអាង ភេទស្រី អាយុ ៤៣ឆ្នាំ រស់នៅភូមិព្រៃញាតិ ឃុំព្រៃញាតិ ពេលដែលកំពុងជិះម៉ូតូម្នាក់ឯងចេញពីផ្ទះ ក្រោយពីកើតហេតុជនរងគ្រោះបានស្រែឆោឡោ និងរាយការណ៍ជូន
សមត្ថកិច្ច ពេលនោះកម្លាំងអធិការដ្ឋាន ប៉ុស្តិ៍នគរបាលរដ្ឋបាលវាល សហការជាមួយកម្លាំងប្រជាការពារ បានស្ទាក់ឃាត់ជនទាំង ៣នាក់ នៅចំណុចក្លោងទ្វារវត្តជ្រៃហូរព្នៅ ភូមិក្រសាំងជីមែ ឃុំវាល ៖
១-ឈ្មោះ ម៉េង វុទ្ធី ភេទប្រុស អាយុ ១៥ឆ្នាំ រស់នៅភូមិពោធិ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ (អ្នកឆក់)
២-ឈ្មោះ ផន នីត ភេទប្រុស អាយុ២០ ឆ្នាំ រស់នៅភូមិពោធិ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ (អ្នកឆក់)
៣-ឈ្មោះ ឆែប សម្ភស្ស ភេទប្រុស អាយុ២១ ឆ្នាំ រស់នៅភូមិពោធិ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ (អ្នកបើកម៉ូតូ)
– ដកហូតម៉ូតូសម្រាប់ជិះធ្វើសកម្មភាព ០១គ្រឿង ចំណែកកាបូប និងសម្ភារ:ក្នុងកាបូប(ទូរស័ព្ទដៃ) ប្រគល់ជូនជនរងគ្រោះវិញ។
– ករណីខាងលើ បានកសាងសំណុំរឿងចាត់ការតាមនីតិវិធី។

មតិយោបល់