ព័ត៌មានជាតិ

សមត្ថកិច្ចចុះបង្រ្កាបទីតាំងល្បែងស៊ីសងខុសច្បាប់ តាមប្រព័ន្ធអ៊ិនធើណិត និងឃាត់ខ្លួនជនជាតិចិនច្រើននាក់

សៀមរាបៈ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ៣និង០០នាទី កម្លាំងនគរបាលការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី សហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលក្រុងសៀមរាប ប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់ស្វាយដង្គំ ដឹកនាំសម្របសម្រួលនីតិវិធី ដោយលោក ជួន សុបញ្ញា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប ចុះបង្រ្កាបករណីបើកល្បែងស៊ីសងខុសច្បាប់ តាមប្រព័ន្ធអ៊ិនធើណិត ត្រង់ចំណុចផ្ទះជួល ភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យចំនួន ៩នាក់។

នគរបាលអន្តោប្រវេសន្តបានឲ្យដឹងថា ជនសង្ស័យទាំង ៩នាក់នេះ មានឈ្មោះដូចខាងក្រោម៖
១/ ZHANG LINYANG ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិ ចិន។
២- HU TIANYI ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិ ចិន។
៣- CHEN RUNPING ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិ ចិន។
៤- GUO PENGKUN ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិ ចិន។
៥- SUN YUANMIN ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិ ចិន។
៦- CAO YANGYANG ភេទស្រី អាយុ ២៨ឆ្នាំ ជនជាតិ ចិន។
៧- QIN PANDONG ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិ ចិន។
៨- WANG CHICHENG ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិ ចិន។
៩- JIA YANG ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិ ចិន។

ដកហូតវត្ថុតាងរួមមាន៖
-កុំព្យូទ័រយួរដៃ ០៣គ្រឿង
-ទូរស័ព្ទដៃ ០៦គ្រឿង និងសម្ភារៈមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យទាំង ៩នាក់នេះ កំពុងស្ថិតក្នុងការសាកសួរបន្ត នៅការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប៕

មតិយោបល់