ព័ត៌មានជាតិ

ជនសង្ស័យបើកបង្អួចលួចទូរសព្ទអស់មួយគ្រឿងពលរដ្ឋរស់នៅឃុំស្រង៉ែព្រួយបារម្ភរឿងចោរលួចញឹកញយពេក…

តាកែវ:មានករណីជនសង្ស័យធ្វើសកម្មភាពបើកបង្អួចលួចទូរសព្ទម៉ាកI Phone11Pro maxអស់មួយគ្រឿងខណះម្ចាស់កំពុងសំរាន្តលង់លក់ហើយស្រាប់តែភ្ញាក់ទាន់ដេញជនង្ស័យលោតផ្លោះរបងរត់ទៅទិសខាងកើតបាត់ស្រមោល ស្ថិតក្នុងភូមិស្វាយអំពារ ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ កើតហេតុនាវេលាម៉ោង៤.២០នាទីជិតភ្លឺឈានចូលថ្ងៃទី១៣.សីហា.ឆ្នាំ២០២៣។កាលពីប៉ុន្មានខែមុនធ្លាប់ជនសង្ស័យលួចទូរសព្ទអស់២គ្រឿងម្តងរួចមកនៅនិងចំណុចទីតាំងខាងលើពលរដ្ឋមានការព្រួយបារម្ភពីបញ្ហារស់នៅដោយសារតែរឿងចោរលួច។តើភូមិឃុំមានសុវត្ថិភាពនៅត្រង់ណា?ប្រជាពលរដ្ឋសំណូមពរទៅលោកអធិការស្រុកទ្រាំងជួយជុំរុញមន្ត្រីក្រោមឱវាទជាពិសេសលោកមេប៉ុស្តិ៍អោយមានការល្បាតជាប្រចាំផងទន្ទឹមនេះពលរដ្ឋសង្ឃឹមសមត្ថកិច្ចជំនាញនិងធ្វើការស្រាវជ្រាវចាប់ជនសង្ស័យយកមកចាត់ការតាមនីតិវិធីច្បាប់ពីព្រោះច្រើនករណីមកហើយដើម្បីអោយពលរដ្ឋស្ងប់ចិត្ត៕

មតិយោបល់