ព័ត៌មានជាតិ

ISIS ដុតស្ត្រីវ័យ ២០​ឆ្នាំ ​ទាំង​រស់ ​ព្រោះ​បដិសេធ​មិន​រួម​ភេទ​ជា​មួយ​សមាជិក​ខ្លួន​

ក្រុម ISIS បានដុតស្ត្រីវ័យ ២០ឆ្នាំ ទាំងរស់ ដោយសារតែនាង​បាន​បដិសេធ​មិន​ព្រម​រួមភេទ​ជា​មួយ​នឹង​សមាជិក​ក្រុម​សកម្ម​ប្រយុទ្ធ ​ISIS នេះ​បើ​យោង​តាម​ការ​ឲ្យ​ដឹង​របស់​មន្ត្រីអង្កការសហប្រជាជាតិ(UN)។

zainab-bangura

លោកស្រី Zainab Bangura ជាប្រសិតពិសេសរបស់អង្គការ​សប្រជាជាតិ​​ខាងសង្គ្រាម​ហឹង្សា​ផ្លូវ​ភេទ បានថ្លែងឲ្យដឹងក្រោយពេលត្រឡប់មកពីដំណើរ​ទស្សន​កិច្ច​នៅ​ក្នុងជំរុំ​ភៀសខ្លួន​រវាងប្រទេសស៊ីរី និង​អ៊ីរ៉ាក់។ លោកស្រីបានបញ្ជាក់ប្រាប់កាសែត Middle East Eye នៅក្នុងដំណើរទស្សនកិច្ច​របស់​អ្នកស្រីគឺបាន​ឮព័ត៌​មាន​ជា​ច្រើនពាក់ព័ន្ធនឹងក្រុម ISIS ដោយក្នុងនោះ អ្នកស្រីបានឮថា ក្រុម ISIS បានប្រព្រឹត្តអំពើថោកទាបជាច្រើនដូចជា​រំលោភ​ ជាក្រុម ទាសករផ្លូវភេទ បង្ខំឲ្យ​ធ្វើជា​ស្រី​ពេស្យាចារ វាយដំ ជាពិសេសនោះគឺថា ពួកនេះបានដុតស្ត្រីវ័យក្មេងម្នាក់ទាំងរស់ ព្រោះនាង​មិន​ព្រម​រួម​ភេទ​​​ជា​មួយ​សមាជិក​របស់​ខ្លួន។

អ្នកស្រីបានបញ្ជាក់បន្ថែមទៀតថា ក្រុម ISIS បានដើរចាប់ស្ត្រីស្អាត និងនៅបរិសុទ្ធទៅដាក់លក់ដេញថ្លៃ ក្នុងទីផ្សារងងឹម ប៉ុន្តែ​មិនច្បាស់ថា នៅ​កន្លែង​ណាទេ គ្រាន់​តែ​​ដឹង​ថា ​ស្ត្រី​ដែល​ក្រុម​នេះ​ចាប់​យក​ធ្វើ​ជា​ទាសករ​មាន​ប្រមាណ​ជា ​៤០០០នាក់។

គួរបញ្ជាក់ផងដែរថា ISIS បានប្រកាសខ្លួនថា ជាក្រុមរដ្ឋឥស្លាមផ្ដាច់ខ្លួន ប៉ុន្តែបើតាមការវិភាគ និង​សកម្ម​ភាព​ដែល​ក្រុមនេះធ្វើរាល់ថ្ងៃ វាហាក់ដូចជា​មិន​មែនពួកកាន់​សាសនា​ឥស្លាម​ឡើយ ព្រោះថាមានទង្វើ និងសកម្មភាពមួយចំនួន បានបង្ហាញថាពួកនេះមិនមែនកាន់សាសនាឥស្លាមទេ៕

មតិយោបល់