ព័ត៌មានជាតិ

និស្សិតម្នាក់ត្រូវបានគេប្រទះឃើញស្លាប់ក្នុងបន្ទប់ទឹក

ព្រះសីហនុ: កាលពីវេលាម៉ោង ៦និង០០នាទីព្រឹកថ្ងៃទី២៦ ខែវិចិ្ឆកា ឆ្នាំ២០១៩ មានករណីនិស្សិតម្នាក់ ត្រូវបានគេប្រទះឃើញស្លាប់ក្នុងបន្ទប់ទឹក ស្ថិតក្នុងក្រុម១ ភូមិ៣ ឃអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

ជនរងគ្រោះឈ្មោះ ឃាង ចាន់សូលីដា មុខរបរនិសិ្សត អាយុប្រហែល ២០ឆ្នាំ ស្នាក់នៅផ្ទះលោកគ្រូបង្រៀនឈ្មោះ សូ ស៊ីណា ភេទប្រុស អាយុ ៣៦ឆ្នាំ ។

មូលហេតុ៖ សង្ស័យខ្យល់គ។

បញ្ជាក់៖ ករណីនេះ សមត្ថកិច្ចកំពុងចាត់ចែង ធ្វើកោសល្យវិច្ច័យតាមបច្ចេកទេស៕

មតិយោបល់