ភ្នំពេញៈ កម្លាំងគណៈញ្ជាការឯកភាព ដែលដឹកនាំដោយលោកគួច ចំរើន អភិបាលនៃគណៈ អភិបាលខណ្ឌ និងកម្លាំងកងរាជអាវុធហត្ថខណ្ឌ បានបន្តធ្វើព្យុះភ្លៀងក្នុងយុទ្ធនាការបោសសម្អាត និងបង្រ្កាបការជួញដូរ គ្រឿងញៀនមួយសបុកធំថែមទៀត បើទោះបីការជួញដូរនោះមិនស្ថិតក្នុងមូលដ្ឋានរបស់ខ្លួនក៏ដោយនោះ។
លោកថោង ពិសិដ្ឋ មេបញ្ជាការអាវុធហត្ថខណ្ឌដូនពេញ បានមានប្រសាសន៍ថា កាលពីវេលា ម៉ោង ១៤និង៥៥នាទីថ្ងៃទី២៧ ខែសីហាឆ្នាំ២០១៦ ចំណុចផ្ទះជួលលក់ចាប់ហួយលេខ៣៤ ផ្លូវរថភ្លើង ភូមិ២១ ក្រុម១០១ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ព្រំប្រទល់សង្កាត់ស្រះចក ខណ្ឌដូនពេញ កម្លាំងអាវុធហត្ថដូនពេញសហការជាមួយ គណៈបញ្ជាការឯកភាពខណ្ឌ និងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន បានចុះបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ ពាក់ព័ន្ធករណីគ្រឿងញៀនមួយចំនួនដោយឃាត់ខ្លួនជនសង្ស័យ បានចំនួន៣នាក់ ក្នុងនោះទី១ ឈ្មោះ យ៉ុង ផូ ភេទស្រី អាយុ៥២ ឆ្នាំ(ម្ចាស់ផ្ទះ) ទី២ ឈ្មោះ គង់ ឧសភា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរនិងទីលំនៅមិនពិតប្រាកដ និងទី៣.ឈ្មោះ រស់ សាមិត្ត ភេទ ប្រុស អាយុ១៣ឆ្នាំ មុខរបរនិងទីលំនៅមិនពិតប្រាកដ។
ចំណែកវត្ថុតាងដែលចាប់យក រួមមាន ម្ស៉ៅក្រាមសថ្លាចំនួន ២៤៣កញ្ចប់តូច ដែកកេះចំនួន ៦ សម្ភារៈវេចខ្ចប់និងប្រដាប់ប្រដាសេពគ្រឿងញៀន មួយចំនួន។
បច្ចប្បន្នជនសង្ស័យ និងវត្ថុតាង បានបញ្ជូនទៅការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃបញ្ជាការដ្ឋានកងអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ត៕
មតិយោបល់