ព័ត៌មានជាតិ

ឆ្លងចរន្តអគ្គិសនីឆេះផ្ទះអាជីវករម្នាក់ នៅខណ្ឌបឹងកេងកង

ភ្នំពេញៈ នៅវេលាម៉ោង ៧និង៥០នាទីព្រឹកថ្ងៃពុធ ២កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ មានអគ្គិភ័យមួយកន្លែងកើតឡើងស្ថិតនៅចំណុចផ្លូវម៉ៅសេទុងភូមិ៩ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ម្ចាស់ឈ្មោះ ហេង ផល្លីន ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ អាជីវករ ។

មូលហេតុ៖ ឆ្លងចរន្តអគ្គិសនី ។
– ប្រភេទសំណង់ : ផ្ទះល្វែង ( ទំហំ៣ម៉ែត្រx ៨ម៉ែត្រ ) ។
– ខូចខាត: ឆេះសម្ភារៈឯកសារទុកចោលមួយចំនួន និងពុំបណ្ដាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ ។
– ស្លាប់មនុស្ស : គ្មាន
– របួសមនុស្ស: គ្មាន
រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ : ចំនួន ៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៣ឡាន ស្មើនឹង ១២ ម៉ែត្រគូប ។
ពន្លត់ចប់ : នៅម៉ោង ៨និង២០នាទីព្រឹកនាថៃ្ងខែឆាំ្នដដែល ៕

មតិយោបល់