ស៊ីរីៈ ប្រតិបត្តិការវាយឆ្មក់់ផ្លូវអាកាសមួយរបស់តួកគី បានវាយប្រហារលើផ្ទះជនស៊ីវិល នៅភូមិមួយនៃទីក្រុង Jarablus ភាគខាងជើងប្រទេសស៊ីរី។ នេះបើយោងតាមរយៈ សារព័ត៌មានបរទេស ចេញផ្សាយនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៦។
ក្រុមប្រឹក្សាយោធាក្រុង Jarablus ជាផ្នែកមួយនៃកងធិបតេយ្យ ដែលគាំទ្រដោយអាមេរិកនៅស៊ីរី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃសៅរ៍ថា ការវាយប្រហារតាមអាកាស នៅលើភូមិ Amarna បានបង្កឲ្យមានការស្លាប់ និងរបួសជនស៊ីវិលជាច្រើននាក់ ហើយថែមទាំងធ្វើឲ្យមានការទ្បើង គ្រោះថ្នាក់ ដែលជាគំរាមកំហែងដល់ជោគវាសនានៃអ្នករស់នៅ ក្នុងតំបន់នេះផងដែរ។
ក្នុងសេចក្ដីថ្លែងការណ៍ បានឲ្យដឹងបន្ថែមថា ការវាយប្រហារនេះ ស្ថិតនៅចម្ងាយ ១០ គីទ្បូម៉ែត្រ ពីភាគខាងត្បូងទីក្រុង Jarablus ដែលជាតំបន់ត្រូវបានកាន់កាប់ ដោយពួកសកម្មប្រយុទ្ធនៅស៊ីរី៕
មតិយោបល់