ព័ត៌មានជាតិ

ម្ចាស់ទុកទាំងសោរជាប់ម៉ូតូចូលសម្រាកជនសង្ស័យធ្វើសកម្មភាពលួចត្រូវសមត្ថកិច្ចឃាត់ខ្លួន…

បាត់ដំបង:កាលពីយប់ថ្ងៃទី១២ខែ​ សីហា​ឆ្នាំ២​០២៣ ចន្លោះម៉ោង​១២ទៅម៉ោង០១និ​ង​០០នាទីរំលងអធ្រាត្រចូលថ្ងៃទី១​៣ ខែ​ សីហា​ឆ្នាំ២០២៣ នៅចំណុចក្រុមទី២ ភូមិកោះថ្កូវ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានករ​ណី លួចយកម៉ូតូមួយ បានកើតឡើងបង្កដោ​យជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានចូលលួច​ម៉ូតូ០១​គ្រឿង ម៉ាកហុងដាសូនិច ពណ៌ស លាយ ក្រហម គ្មានស្លាកលេខ សេរីឆ្នាំ​ ២០២១ (គ្មានពន្ធ) ជារបស់ឈ្មោះ ឆម រី ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅចំណុចកើតហេតុខាងលើដែលបញ្ឈរ​ ​ទុកនៅក្រោមផ្ទះ(ទុកទាំងសោរ)នៅជាប់ម៉ូតូ រីឯម្ចាស់ចូលសម្រាក​ ក្នុងបន្ទប់ក្រោមផ្ទះ លុះភ្លឺឡេីងភ្ញាក់​ពីដំណេកមើលម៉ូតូស្រាប់តែបាត់តែម្តងទេីបផ្អេីលឆោឡោ។

ដឹងថាបាត់ជនរងគ្រោះក៏រូតរះទៅប្តឹងដល់សមត្ថកិច្ចនគរបាលអំពីករណីនេះ​ ហេីយពេលទទួលបានដំណឹងនេះ​ និងស្របតាមយោបល់ដឹកនាំរបស់​លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាន​នគរ​បាលខេត្តបាត់ដំបង​ និងលោកឧត្តមសេនីយ៍ត្រី​ លឹម​ ពុទ្ធីឡា​ ស្នងការរងផែនការងារនគរបាល​ព្រហ្មទ័ណ្ឌ​ លោ​កវរសេនីយ៍ឯក​ស​ គឹម​ឡុងអ​ធិការនគរបា​លស្រុកមោងឫស្សីបានដឹកនាំធ្វេីការស្រាវជ្រាវ​ និងផ្សព្វផ្សាយដំណឹងនេះដល់នគរបាលស្រុកពាក់ព័ន្ធនឹងភូមិសាស្រ្តជាប់គ្នារហូតដល់ថ្ងៃទី១៤ខែ​ សីហា​ឆ្នាំ​២០​២៣វេលា​ម៉ោង ១៣និង​៥០នាទីនៅចំណុចក្រុម​ទី​១ ភូមិខ្នាចអំពរ ឃុំព្រែកជីក ស្រុករុក្ខគីរី​ សមត្ថកិច្ចនគរបាលស្រុករុក្ខគីរីបានចុះល្បាតនៅចំណុចខាងលើក៏ប្រទះឃើញបុរសម្នាក់​ ឈ្មោះស្វាយ ទន់អី ភេទប្រុស អា​យុ​២៥ឆ្នាំ រស់នៅភូមិសៀម ឃុំព្រែក​ជីក ស្រុករុក្ខគីរី ជិះម៉ូតូ​០១គ្រឿង ម៉ាក​សូនិច​(ដូចភិនភាគ​ម៉ូតូដែលបានបាត់ដូចខាងលើ) ហើយសមត្ថកិច្ចនគរបាលបានឃាត់មនុស្សនិងម៉ូតូ ធ្វេីការសាកសួរទេីបដឹងថា​ បុរសនេះជាអ្នកលួចម៉ូតូរបស់ជនរងគ្រោះនៅស្រុកមោងឫស្សី​ប្រាកដមែន ហេីយពេលនោះក៏ទំនាក់ទំនងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកមោងឫស្សី ដែលជាម្ចាស់ករណីដើម្បីចាត់ការតាមនីតិវិធីច្បាប់​ រីឯម៉ូតូបានប្រគល់ជូនជនរងគ្រោះវិញ៕

មតិយោបល់