ព័ត៌មានជាតិ

ផ្ដាច់ទឹក៣ម៉ោង នៅយប់ថ្ងៃទី២ វិច្ឆិកា ខាងមុខនេះ

ភ្នំពេញៈ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឲ្យដឹងថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ គ្រោងនឹងធ្វើការកាត់ភ្ជាប់បំពង់ចែកចាយទឹកស្អាតថ្មីទំហំ ២២៥មម នៅខាងលិចនៃចិញ្ចើមផ្លូវលេខ៦១ កែងនឹងផ្លូវលេខ១០២ ស្ថិតនៅក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ការអនុវត្តការងារកាត់ភ្ជាប់បំពង់ចែកចាយទឹកស្អាតថ្មីនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងធ្វើការផ្អាកផ្គត់ផ្គង់ទឹកស្អាតនៅលើផ្លូវលេខ១០៦ ផ្លូវលេខ១០៨ និងផ្លូវលេខ១១០ ស្ថិតនៅក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មួយរយៈពេលខ្លីនៅយប់ថ្ងៃពុធ ទី០២ ខែវិច្ឆិកា ឆ្នាំ២០១៦ ចាប់ពីម៉ោង៨យប់ ដល់ម៉ោង១១យប់៕

water

មតិយោបល់