ព័ត៌មានជាតិ

រថយនដឹកដីសាកកម្លាំងគ្នាជាមួយរថយន្តបាឡែន ខូចខាតយ៉ាងខ្លាំង

ព្រះសីហនុ: នៅវេលាម៉ោង ២ និង ០០នាទីរសៀល ថ្ងៃ២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ មានគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបែនដឹកដីប៉ះគ្នាជាមួយរថយន្តបាឡែន ត្រង់ចំណុចជិតបន្ទាយកងរាជអាវុធហត្ថ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

ក្នុងករណីនេះ មិនបណ្ដាលឲ្យមានមនុស្សរងបួសទេ ចំណែករថយន្តខូចខាតយ៉ាងខ្លាំង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាន ដើម្បីដោះស្រាយតាមច្បាប់៕

មតិយោបល់