ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ពាក់ព័ន្ធបទល្មើសគាស់ទ្វាររបងផ្ទះប្រជាពលរដ្ឋចូលលួចម៉ូតូ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន…

ភ្នំពេញ:នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង១៣:៣០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្សពួកចំនួន០២នាក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពាក់ព័ន្ធបទល្មើស គាស់ទ្វាររបងផ្ទះចូលលួចម៉ូតូ ប្រព្រឹត្តនៅចំណុចផ្ទះជួល ផ្លូវលំ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣។ ជនរងគ្រោះឈ្មោះ លីម វ៉ាឃីម ភេទ ប្រុស អាយុ ២១ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅផ្ទះជួល ផ្លូវលំ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរ កម្មករ។

ជនសង្ស័យឈ្មោះ ម៉ែន សុជាតិ ហៅ ម៉ៅ ភេទប្រុស អាយុ៤៨ ឆ្នាំ ជនជាតិខ្មែរ មុខរបររើសអេតចាយ ស្នាក់នៅផ្ទះជួល ផ្លូវហាណូយ ភូមិសំរោង សង្កាត់ឃ្មូញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

វត្ថុតាងចាប់យក៖ ដែកសំប៉ែតចុងស្រួច (ឧបករណ៍សម្រាប់កាច់សោម៉ូតូ) ចំនួន ០២ដើម។

សម្ភារៈបាត់បង់៖ ម៉ូតូម៉ាកហុងដាប៊ីត ពណ៌ ក្រហម សេរីឆ្នាំ២០១៩ ពាក់ផ្លាកលេខភ្នំពេញ១HT-១២៧៥។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងការិយាល័យ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់