ព័ត៌មានជាតិ

ករណីម្ចាស់ផ្ទះទៅខេត្តព្រះសីហនុជនសង្ស័យធ្វើសកម្មភាពលួចទ្រព្យសម្បត្តិត្រូវសមត្ថកិច្ចឃាត់ខ្លួន…

កោះកុង:ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង និងតាមបញ្ជារបស់លោកវរសេនីយ៍ ឯក លឹម សែងច័ន្ទ អធិការ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពាមក្រសោប សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ដងទង់ បានធ្វើការស្រាវជ្រាវ កំណត់សញ្ញា ឃាត់បានជនសង្ស័យចំនួន ២នាក់ ប្រុស
ពាក់ព័ន្ធនិងករណីលួចទ្រព្យសម្បតិ្តនៅភូមិ ១ ឃុំពាមក្រសោប
ឈ្មោះម៉ៅ គ្រាំង ភេទប្រុសអាយុ 15 ឆ្នាំជនជាតិខ្មែរមានទីលំនៅភូមិ១ឃុំពាមក្រសោបមុខរបរនេសាទ។
ឈ្មោះ រីម លីហៀង ភេទប្រុសអាយុ 18 ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិ១ ឃុំពាមក្រសោប មុខរបរនេសាទ ។
»ដកហូតវត្ថុតាងបានរួមមាន.
កងដៃផ្លាកទីនចំនួន ៣ ធំ១ តូច ២
_បន្តោងរូបព្រះស្រោបមាសចំនួន ១
_ចិញ្ចៀនផ្លាកទីនតូចមួយ
_បន្តោងរូបព្រះចំនួនពីរ
_រូបចម្លាក់ព្រះមួយ
_ទូរស័ព្ទ oppo ពណ៌ក្រហមមួយ
_គម្របរង្វាន់អូឈិចំនួន 19 ។
»មូលហេតុចោរលួចទ្រព្យសម្បត្តិនេះមកពីម្ចាស់ផ្ទះ បានទៅខេត្តព្រះសីហនុ ។
»ចំពោះមុខសញ្ញាជនសង្ស័យទាំងពីរនាក់បានធ្វើការឃាត់ខ្លួននៅអធិការដ្ឋានដើម្បីសំណុំរឿងបញ្ជូនទៅផែនការងារនគរបាលព្រហ្មទណ្ឌខេត្តចាត់ការតាមនីតិវិធីច្បាប់ ។

មតិយោបល់