ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីយកដុំថ្មគប់រថយន្តប្រជាពលរដ្ឋពេលយប់ តាមបណ្តោយផ្លូវជាតិលេខ៥…

ពោធិ៍សាត់:ប្រភពយោងតាមផេកអធិការដ្ឋាននគរបាលស្រុកបាកានបានអោយដឹងថា ថ្ងៃទី ១៦ ខែ សីហា​ ឆ្នាំ២០២៣​ វេលាម៉ោង ២៣,៤០ នាទី​ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកបាកាន សហការជាមួយកម្លាំងប៉ុស្តិ៍​ បានបង្រ្កាបមុខសញ្ញា​ យកដុំថ្មគប់រថយន្ត​ តាមផ្លូវជាតិលេខ៥​ នៅពេលយប់​ ចំនួន​ ៣នាក់​ មាន​ :
១,ឈ្មោះ រិន ភក្ដី ភេទប្រុស​ អាយុ២០ឆ្នាំ​ រស់នៅភូមិកោះអណ្ដែត ឃុំត្រពាំងជង ស្រុកបាកាន​
២,ឈ្មោះ នី សៅឌី​ ភេទប្រុស​ អាយុ២០ឆ្នាំ​ រស់នៅភូមិកោះអណ្ដែត ឃុំត្រពាំងជង ស្រុកបាកាន​
៣,ឈ្មោះ សិង កុសល់ ភេទប្រុស​ ៣០ឆ្នាំ នៅភូមិកោះអណ្ដែត ឃុំត្រពាំងជង ស្រុកបាកាន
​ ចំពោះជនសង្ស័យទាំង​ ៣នាក់​ បានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកបាកានដេីម្បីបំពេញបែបបទតាមនីតិវិធីបញ្ជូនទៅតុលាការ​ ។

មតិយោបល់