ព័ត៌មានជាតិ

បើកបរម៉ូតូលឿន ទាំងមេឃកំពុងភ្លៀង លុះដល់ចំណុចផ្លូវកោងចាប់ហ្វ្រាំង.បោ..កដួលបែ..ក.ក្បាល.ស្លា..ប់.

ព្រៃវែង:បុរសម្នាក់ បានដួលម៉ូតូ.បោ..ក.ក្បាល.ស្លា..ប់.នៅនឹងកន្លែងកើតហេតុ ខណ:ជិះម៉ូតូក្នុងល្បឿនលឿន ទាំងស្ថានភាពមេឃកំពុងធ្លាប់ភ្លៀង លុះដល់ចំណុចផ្លូវកោងខ្វះការប្រុងប្រយ័ត្នចាប់ហ្វ្រាំង បណ្ដាលឱ្យដួលបោកក្បាលស្លា..ប់ ត្រូវបានកម្លាំងនគរបាលស្រុកកំពង់ត្របែក ចុះអន្តរាគមន៍ ធ្វើការវាស់វែង ពិនិត្យសាកសព និងកន្លែងហេតុ ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១៦ និង ៣០នាទី ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ ត្រង់ចំណុចផ្លូវ ៣១២ B ក្រាលកៅស៊ូ ស្ថិតក្នុងភូមិជីអក ឃុំព្រៃពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។ សពមានឈ្មោះ សួង សង្ហៃ ភេទប្រុស អាយុ ៤០ឆ្នាំ រស់នៅភូមិអង្គ្រង ឃុំជាងដែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។

បច្ចុប្បន្ន សព ត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី រីឯម៉ូតូ ត្រូវបានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃពោន ដើម្បីដោះស្រាយបន្តតាមនីតិវិធី ៕

មតិយោបល់