ព័ត៌មានជាតិ

ទោះជាយ៉ាងណាក៏មិនរាងចាលដែរ!សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ…

បាត់ដំបង:កាលពីថ្ងៃសុក្រ២កើតខែស្រាព៌ណឆ្នាំថោះបញ្ចស័កព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ១៨ខែ សីហា ឆ្នាំ ២០២៣ វេលាម៉ោង០៧និង៣០នាទី អនុវត្តជាប់ជាប្រចាំនូវយោបលដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់​ដំបង និងលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នង​ការរងផែនការងារ នគរបាលព្រហ្មទ័ណ្ឌលោកវរសេ​នីយ៍ឯក សន និល អធិការនគរបាលស្រុករតនមណ្ឌ​ល បានដឹកនាំកម្លាំងជំ នា ញនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្លូវមាសធ្វើការស្រាវជ្រាវរហូតឈានទៅឃាត់ខ្លួនមុខសញ្ញាលួចទ្រព្យសម្ប ត្តិ យ៉ាងសកម្មក្នុងមូលដ្ឋានចំនួន០២នាក់ នាំមកកាន់អធិការដ្ឋាននគរ​បាលស្រុកដើម្បីធ្វើការសាកសួរ ស្រាវជ្រាវ ដោយក្នុងនោះដកហូតបាន៖
១-ម៉ូតូម៉ាក យ៉ាម៉ាហា ស៊ីរ៉ុស គុណភាពចាស់ចំនួន០១គ្រឿង
២-រទេះអូសចំនួន ០១
៣-ដែកកងបួនជ្រុងចំនួន ៨៩ គីឡូ
៤-កន្ត្រៃកាត់ដែកចំនួន ០១

រីឯជនសង័្សយនោះគឺឈ្មោះយ៉ុម សុធារ៉ា ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិគីឡូ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបងនិងឈ្មោះ ឆប ឆេត ភេ​ទប្រុសអាយុ ២៧ឆ្នាំ រស់នៅភូមិគីឡូ ឃុំត្រែង ស្រុករត​នមណ្ឌល ខេត្តបាត់ដំបង ។

ចំពោះមូលហេតុដែលឈានទៅដល់ការឃាត់ខ្លួននេះ​គឺកាលពីថ្ងៃទី ១៦ខែ សីហា ឆ្នាំ ២០២៣ វេលាម៉ោង ១៩និង១០នាទី ស្ថិតនៅចំណុចក្រុមទី០៦ភូមិសេកសក ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់​ដំ​បង មានករណីលួចយកទ្រព្យសម្បត្តិរបស់ជនរង​គ្រោះឈ្មោះ ស៊ឹម សំណាងភេទប្រុស អាយុ៦៣ឆ្នាំ រស់នៅភូមិអញ្ចាញ ឃុំអូរចាក្រុងបាត់ដំបងខេត្តបា​ត់ដំបងដែលគាត់មានឃ្លាំងទុកសម្ភារះស្ថិតក្នុងមូលដ្ឋានខាងលើ ហើយសម្ភារះបាត់បង់នោះរួមមាន៖
-ដែកកងបួនជ្រុង ចំនួន២០០គីឡូ
-ម៉ាស៊ីនបូមទឹក ចំនួន០១គ្រឿង
-ខ្សែរភ្លើង ចំនួន២០ម៉ែត្រ
-កង់រឺម៉ក ចំនួន០១
ដែលករណីបាត់បង់នេះ បានបង្កដោយជនសង័្សយ​មិនស្គាល់អត្តសញ្ញាណបានធ្វើសកម្មភាពលួចយក​ទៅបាត់ ហើយរូបគាត់បានប្តឹងចូលមកសមត្ថកិច្ចនគរបាលស្រុករតនមណ្ឌល ឱ្យជួយស្រាវជ្រាវដើម្បីស្វែងរកជនសង័្សយ និងសម្ភារះរបស់គាត់មកវិញផង។ ផ្តើមពីបញ្ហានេះ លោកអធិការបានដឹកនាំធ្វើការ​ស្រាវជ្រាវ ជាមួយលោកអធិការរងទទួលជំនាញនិង​ប៉ុស្តិ៍នគរបាលរដ្ឋបាលផ្លូវមាសដែលកើតករណីនេះរហូតដល់ថ្ងៃខែឆ្នាំខាងលើសមត្ថ កិច្ច បានដាក់ការសង័្សយទៅលើបុរសចំនួន០២នាក់ ដែលជាមុខ​សញ្ញា​ចាស់ ធ្លាប់ធ្វើសកម្មភាពបែបនេះ ហើយធ្លាប់ត្រូវបានសមត្ថកិច្ចបង្រ្កាបនាពេលកន្លងមក និងជាមុខ​សញ្ញាទើបចេញពីពន្ធនាគារផង។

ដូចគ្រូទាយមិនខុសមែន នៅពេលដាក់ការសង័្សយ​ហើយ និងបាននាំខ្លួនអ្នកទាំងពីរមកធ្វើការសាកសួរ ហេីយ​លទ្ធ​ផលបាន បង្ហាញយ៉ាងស្តែងៗថា ក្រោយចេញពីពន្ធនាគារមកវិញ ដូចព្រាយកាន់អីចឹង មិនកែប្រែអ្វីទេ គឺលួចខ្លាំងជាងមុនទៅទៀត គេបានសារភាពថា ក្នុងអំឡុងពេលក្រោយចូលឆ្នាំខ្មែរ ខែមេសា មកដល់ ខែ សីហា មិនទាន់ដាច់ខែផងបានធ្វើសកម្មភាពលួច​ទ្រព្យ សម្បត្តិអ្នកភូមិចំនួន ០៥លើក ឯ​ណោះ ដែលការលួចនេះគឺ មិនមានសមត្ថ កិច្ចស្វែង​រកគេឃើញនោះទេ ទើបតែពេលនេះ ក្នុងពេលដែលគេលួចទ្រព្យសម្បត្តិនៅក្នុងឃ្លាំងមួយកន្លែង ដោយ មានកន្រ្តៃកាត់ដែកធុនធំជាជំនួយផង កាលពីថ្ងៃទី១៦ ខែសីហាឆ្នាំ២០២៣ ក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវ រក​ឃើញនិងបង្រ្កាបបាន ។

នៅពេលនេះសមត្ថកិច្ចនគរបាលស្រុករៀបចំកសាងសំណុំរឿងបញ្ជូនគេទាំងពីរនាក់មកកាន់ផែនជំនាញ ដើម្បី អនុវត្តបន្តតាមនីតិវិធី ច្បាប់ ឱ្យពួកគេទៅជួបមណ្ឌលកែប្រែ សារជាថ្មីម្តងទៀត ក្រែងបានថមថយឥទ្ធិពលនៃព្រាយកំណាចកាន់ មិនព្រមរាងចាលនោះឱ្យអស់ពីរាងកាយ​ ៕

មតិយោបល់