ព័ត៌មានជាតិ

សមត្ថកិច្ចចុះបង្ក្រាបករណីលេងល្បែងសុីសងបៀ…

ពោធិ៍សាត់:ប្រភពយោងតាមផេកស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានឲ្យដឹងថា នៅថ្ងៃសៅរ៍ ទី១៩ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង១៤:៣០ នាទីកម្លាំងអន្តរាគមន៍របស់អធិការដ្ឋាននគរបាលស្រុកកណ្តៀងបានបង្ក្រាបល្បែងសុីសងខុសច្បាប់(បៀ) ០១លេីកនៅចំណុចម្លប់ ដេីមអំពិលស្ថិតនៅភូមិឥន្ធធ្យា ឃំុស្រែស្តុក ស្រុកកណ្តៀង ខេត្ត ពោធិ៍សាត់។
ជាលទ្ធផលគឺយេីងបង្ក្រាបចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន ០៥នាក់ដែលមាន ឈ្មោះដូចខាងក្រោម:
១.ឈ្មោះ បល ឈន ភេទស្រី អាយុ៦៣ឆ្នាំ
២.ឈ្មោះ ឆង រត ភេទស្រី អាយុ៤៥ឆ្នាំ
៣.ឈ្មោះ ជន ថត ភេទស្រី អាយុ៤២ឆ្នាំ
៤.ឈ្មោះ ប រម ភេទស្រី អាយុ៦៤ឆ្នាំ
៥.ឈ្មោះ កម ភង ភេទស្រី អាយុ៤៥ឆ្នាំ។
អ្នកទាំង០៥នាក់រស់នៅភូមិ ឥន្ធធ្យា ឃុំស្រែស្ដុក ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ និងវត្ថុតាងចាប់យករួមមាន:
១.សន្លឹកបៀរចំនួន ២០សន្លឹក
២.តង់កៅស៊ូចំនួន០១
-បច្ចុប្បន្ន:ជនសង្ស័យព្រមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចយេីងចាប់ ឃាត់បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកកណ្តៀង ដេីម្បីធ្វេីកិច្ច សន្យាអប់រំ៕
✅️ករណីទី២
ស្រុកបាកាន: កម្លាំងសមត្ថិកិច្ចយើងបានចុះបង្ក្រាបករណីលេងល្បែងស៊ីសង(បៀ) អ្នកលេងរត់គេចខ្លួនបាត់ ករណីនេះសមត្ថកិច្ចយើងរឹបអូសវត្ថុតាងមួយចំនួនមករក្សាទុកនៅប៉ុស្ដិ៍៕

មតិយោបល់