ព័ត៌មានជាតិ

ស្រាដែលល្អហេីយមានតម្លៃបំផុតនៅ​ក្នុងស្រុកត្រូវការពេលវេលារកទិញរហូតដល់០៣ថ្ងៃហេីយនៅតែរកទិញមិនបានទីបំផុត​…

បាត់ដំបង:កាលពីថ្ងៃ​ សៅរ៍​៣កេីត​ខែ​ស្រាព៌ណឆ្នាំថោះបញ្ចស័កព.ស.២៥៦៧ ត្រូវនឹ ងថ្ងៃទី១៩ខែសីហាឆ្នាំ២០​២៣ អនុវត្តតាម​យោបល់ដឹកនាំរបស់លោក​ឧត្តម​សេ​នីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋានន​គរបាលខេត្តបាត់ដំបង​ និងលោកឧត្តមសេនីយ៍ត្រី​ លឹម​ ពុទ្ធីឡា​ ស្នងការរងផែនការងារ នគរបាល​ព្រហ្មទ័ណ្ឌ​ លោកវរសេនី យ៍ទោ​ សំ​ វីរះ​ ​អធិការនគរ​បាល​ស្រុក​បាណន់​ បានដឹកនាំកម្លាំងធ្វេីការស្រាវជ្រាវរហូតឃាត់​ខ្លួនជន​សង័្ស យចំនួន០១នាក់ឈ្មោះធុន​ ធំ​ ភេទប្រុ ស​ អាយុ២៦ឆ្នាំ​ ដូចខាងលេី​ ស្ថិតនៅភូមិក្រពេីត្បូង​ ឃុំភ្នំសំពៅ​ ស្រុកបាណ ន់​ ខេត្តបាត់ដំបង​ ។
-*ដកហូតវត្ថុតាង៖
-ម៉ូតូម៉ាកHONDA Dream C125​ ពណ៌ខ្មៅ​ ស៊េរីឆ្នាំ2022 (ដោះស្លាក លេខ​ បាត់ដំបង​ 1AR-​4972បោះចោលបាត់)​ចំនួន០១គ្រឿង​ និងនាំ​មកធ្វេីការសាកសួរនៅអធិ​ការ​ដ្ឋាននគរបាលស្រុកក្នុងករ​ណីរំលោ​ភលេីទំនុកចិត្តយកទ្រព្យសម្បត្តីអ្នក​ដទៃក្នុង​មូលដ្ឋាន។

សូមបញ្ជាក់ថា​ កាលពីថ្ងៃទី១៦ខែសីហាឆ្នាំ២០២៣ វេលាម៉ោងប្រមា​ណ២១និង០០នាទី ទៅហេីយស្ថិត​នៅចំណុចភូមិក្រពេីត្បូង ឃុំភ្នំសំពៅ ស្រុកបាណន់​ ខេត្តបាត់ដំបង​ មានករ​ណីរំលោភលេីទំនុកចិត្តមួយបានកេីត​ ឡេីងបង្កដោយជនសង័្សយខាងលេីបានសុំខ្ចីម៉ូតូរបស់ឈ្មោះភា​ វា​សនា​ ហៅ​ ភេីយ​ ភេទប្រុស​ អា​យុ​២៦ឆ្នាំ​មានទីលំនៅភូមិស្ទឹងថ្មី​ ឃុំប្រម៉ោយ​ ស្រុកវាលវែង​ ខេត្តពោធិ៍សាត់​ ក្នុងពេលដែលជនរងគ្រោះបានស្កាត់មកលេង​ជា​មួយអ្នកស្គាល់គ្នាជាម្ចាស់ផ្ទះឈ្មោះ​ ហោ​ វ៉ន​ ភេ​ទប្រុស​ អាយុ​៣៦ឆ្នាំ​ នៅចំ​ណុចកេីត​ហេតុខាងលេី​ ដែលក្នុងការជួបជុំនេះក៏មាន​ការទទួលទានស្រា ហេីយក៏មានវត្តមានជនសង័្សយ​ស្ថិតនៅទីនោះដែរ។ ក្នុងពេលទទួលទានទំនងជា
ស្បេីយស្រាទៅហេីយនោះ​ បុរសជាជនសង័្សយហាក់មានចិត្តចង់បន្ថែមបរិ​យាកាសឱ្យបានវែងបន្តទៀតក៏ផ្តេីម​សុំខ្ចីម៉ូតូជនរងគ្រោះទៅរកទិញស្រាឆ្ងាញ់ហេីយថ្លៃនៅក្នុងមូលដ្ឋានដេីម្បីឱ្យភ្ញៀវមកពីឆ្ងាយបានស្គាល់រស​ជាតិ​នេះម្តង​ ។ ព្រោះចង់ស្គាល់រសជាតិ​បែបជនបទ​ ទេីបជនរងគ្រោះឱព្រមឱ្យខ្ចី​ លុះបានម៉ូតូហេីយគេក៏ជិះម៉ូតូនោះចេញបាត់ទៅ​រហូត រីឯអ្នករង់ចាំស្រាឆ្ងាញ់​ ក៏ចេះតែចាំៗៗៗ…..រហូតអស់​ទាំងស្រា​ អស់ទាំងសាច់មិនឃេីញវិលត្រឡប់មកវិញ​ ក៏ចាប់ផ្តេីមសង័្សយ​ ហេីយទីបំផុតទេីបជនរងគ្រោះប្តឹងមកសមត្ថកិច្ចនគរបាល ។

ក្រោយទទួលបណ្តឹងនេះសមត្ថកិច្ចធ្វេីការស្រាវជ្រាវរហូតឃេីញជនសង័្សយទេីបឃាត់ខ្លួននិងដកហូតវត្ថុតាងបានខាងលេីបាន​មកវិញ តែស្រាដែលឆ្ងាញ់ហេីយថ្លៃនោះនៅតែរកទិញមិនបានដដែល​ពោលគឺបានត្រឹមតែស្រាធូរថ្លៃរហូត….​ ។ ពេលនេះម៉ូតូបានប្រគល់ជូនម្ចាស់វិញរីឯជនសង័្សយបានកសាងសំ​ណុំរឿងបញ្ជូន.មកអនុវត្តទោសតាមផ្លូវច្បាប់៕

មតិយោបល់