បាត់ដំបងៈ នៅថ្ងៃទី១៦ ខែ មករា ឆ្នាំ ២០២ ២ វេលាម៉ោង១០និង១៥នាទីអនុវត្តតាម យោបល់ដឹកនាំរបស់លោក សាត គឹម សាន ស្នងការនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ ដំបង រួមនឹងយោបល់លោកលឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោ កស គឹមឡុង អធិការនគរ បាលស្រុកមោងឫស្សី បានដឹកនាំកម្លាំងផ្នែកជំ នាញធ្វេីការ ស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង័្សយចំនួន០១នាក់ឈ្មោះយិន យូរហួ ភេទប្រុស អាយុ៣៧ឆ្នាំរស់នៅភូមិដាំស្ពៃសង្កាត់ ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ ដំបង រួមនិងម៉ូតូចំនួ ន០២គ្រឿងចំណុចទួលច្រាបដង្កោ ស្តិតក្នុងភូមិព្រាននិន ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ ដំបង ដោយនាំមកធ្វេីការសាកសួរនៅអធិ ការដ្ឋាននគរ បាល ស្រុក។
សូមជម្រាបជូនថា មូលហេតុដែលឈានដល់ការឃាត់ខ្លួនេះគឺនៅថ្ងៃកេីតហេតុខាងលេីនាវេលា ម៉ោង១០និ ង ០៥នាទី នៅចំណុចប្រឡាយទឹកស្ថិតក្នុង ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ ដំបង ជនរងគ្រោះឈ្មោះ ហាត គង់ ហៅតាប្រេង ភេទប្រុស អាយុ ៥៦ឆ្នាំ មានទីលំនៅភូមិព្រាននិល ឃុំព្រៃតូច ស្រុកមោងឫស្សី បានទុកម៉ូតូរបស់គាត់ នៅលេីខ្នងប្រឡាយ (ចំណុចកើតហេតុខាងលើ) រួចដើរ ទៅច្រូតស្មៅគោ ដែលមានចម្ងាយឆ្ងាយពីកន្លែងទុកម៉ូតូ ដូចរាល់ដង លុះគាត់ច្រូតបាន ប្រហែលមួយម៉ោងក្រោយមកម្ចាស់បានដើរមក យកម៉ូតូវិញក៏ស្រាប់តែបាត់ម៉ូតូពីកន្លែងដែលគាត់ ទុក ដោយពុំដឹងថា អ្នកណាលួចយកទៅបាត់ ហេីយភ្លាមៗគាត់បានរាយការណ៍ជូនសមត្ថកិច្ចនគរបាលមូលដ្ឋាន ដែលម៉ូតូគាត់ម៉ាកហុងដាសេ ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៧ មានផ្លាក លេខតាកែវ1O-3536។
ផ្តេីមពីពេលទទួលបានព័ត៌មាននេះ សមត្ថកិច្ចនគរបាលបានស្រាវជ្រាវ និងធ្វេីសកម្មភាពស្ទាក់ចាប់បានជនសង័្សយខាងលេីនិងដកហូតបានម៉ូតូជារបស់ជនរងគ្រោះរួមនឹងម៉ូតូមួយគ្រឿងទៀតជារបស់ជនសង័្សយដែលជិះធ្វេីស កម្មភាព នោះគឺម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរី២០១៥ ស្លាកលេខ ពោធិ៍សាត់ 1A-6921 ។
សូមបញ្ជាក់ជូនថា ក្នុងសកម្មភាពនេះ មានជនសង័្សយមានគ្នាចំនួន០២នាក់ដែលពេលឃាត់ខ្លួនជនសង័្សយម្នាក់មានរត់គេចខ្លួនរួច តែទោះជា យ៉ាងណាសមត្ថកិច្ចអាចធ្វេីការស្រាវជ្រាវនិងកំណត់មុខសញ្ញានៅពេលបន្តបន្ទាប់ទៀត ហេីយនៅពេលនេះនគរបាលស្រុកបានរៀបចំ សំណុំរឿងបញ្ជូនជនសង័្សយនិងវត្ថុតាងមកកាន់ការិយាល័យជំនាញអនុវត្តតាមផ្លូវច្បាប់ រីឯម៉ូតូរបស់ជនរងគ្រោះបានប្រគល់ជូនម្ចាស់វិញ។
ជាការកត់សម្គាល់ឃេីញថា ករណីបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានមួយចំនួន ដែលប្រេីប្រាស់ម៉ូតូថ្មីៗ តែងតែយកម៉ូតូទៅទុកចោលនៅតាមស្រែឬខ្នងប្រឡាយ ក្នុងពេលដែលគាត់ទៅធ្វេីកិច្ចការនៅ ក្នុងស្រែ ឬចម្ការរបស់គាស់ និងស្ថិតនៅឆ្ងាយពីម៉ូតូ ហេីយ បញ្ហានេះជាឱ កាស ល្អសម្រាប់ពួកជនសង័្សយដែលមានជំនា ញលួចយ កម៉ូតូក្នុងរយៈពេលកន្លងទៅ នៅមូលដ្ឋានខ្លះក្នុងខេត្តបាត់ដំបង ដូច្នេះសូមបងប្អនលោកមានការប្រុងប្រយ័្នត ចំពោះបញ្ហានេះផង៕
មតិយោបល់