ព័ត៌មានជាតិ

សមត្ថកិច្ចបង្ក្រាបក្មេងទំនើងមួយក្រុមជិះម៉ូតូបង្ហោះ នៅក្រុងក្រចេះ…

ក្រចេះ:ប្រភពយោងតាមផេកស្នងការដ្ឋាននគរបាលខេត្តក្រចេះបានអោយដឹងថា កម្លាំងនគរបាលនៃអធិការដ្ឋានក្រុងក្រចេះ នៅថ្ងៃទី១៩​ ខែសីហា​ ឆ្នាំ២០២៣​ ​បានធ្វេីការបង្ក្រាបសកម្មភាពក្មេង ទំនេីងមួយក្រុមមានគ្នា ចំនួន៩នាក់ ដែលបានធ្វើ សកម្មភាពជិះម៉ូតូបង្ហោះយ៉ាងអនាធិបតេយ្យ​ធ្វើអោយប៉ះពាល់សណ្តាប់ធ្នាប់តាមផ្លូវសាធារណៈ​ក្នុងក្រុងក្រចេះ។
ក្មេងទំនើងទាំង៩នាក់ ត្រូវបាននាំខ្លួនមកកាន់អធិការដ្ឋាននគរបាលក្រុងក្រចេះ និងត្រូវបានធ្វេីការអប់រំណែនាំ និងធ្វេីកិច្ចសន្យាប្រគល់អោយអាណាព្យាបាលយកទៅអប់រំណែនាំបន្ត ។

មតិយោបល់