ព័ត៌មានជាតិ

Update៖ ប៉ុន្មានថ្ងៃមុនមន្ទីរប្រឆាំងគ្រឿងញៀន ចុះបង្ក្រាប ជនជាតិស្បែកខ្មៅ ឥទ្បូវស្រាប់តែប្រទះឃើញស្លាប់អណ្តែតទឹក

ភ្នំពេញ: ប្រជាពលរដ្ឋប្រទះឃើញសាក សពបុរសជនជាតិស្បែកខ្មៅម្នាក់ ស្លាប់អណ្តែតទឹកបឹកមួយកន្លែង ស្ថិតនៅក្បែរបុរីពិភពថ្មី ក្នុងភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៩និង ២០នាទីព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩។

តាមប្រភពព័តមាន នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ នៅល្ងាចថ្ងៃទី១៦ ខែធ្នូ កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនមួយក្រុម បានចុះមកបង្ក្រាបករណីគ្រឿងញៀន ហើយក៏មានការផ្ទុះអាវុធផងដែរ។
ក្នុងករណីនោះ កម្លាំងមន្ទីរ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ចំណែកម្នាក់ទៀត បានលោតចេញក្រៅរបងចូលទឹកបឹងបាត់។
លុះរហូតមកដល់ព្រឹកថ្ងៃកើតហេតុ មានអ្នកនេសាទម្នាក់ បានចុះបឹងទៅរកត្រី ស្រាប់តែប្រទះឃើញសពជនជាតិស្បែកខ្មៅ ដែលបាត់តាំងពីថ្ងៃកម្លាំង ចុះបង្ក្រាបគ្រឿងញៀន ដោយអណ្តែតទឹកក្នុងសភាពហើមស្អុយរលួយបាត់ទៅហើយ។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះទៅដល់ចំណុចកើតហេតុ និងទាក់ទងទៅជំនាញ មកធ្វើកោសល្យវិច័យ៕

មតិយោបល់