ព័ត៌មានជាតិ

អាសូរណាស់!ករណីរថយន្តបុករត់បណ្តាលអោយក្មេងប្រុសស្រីស្លាប់៣នាក់ តាមបណ្តោយផ្លូវហាណូយ…

ភ្នំពេញ:នៅវេលាម៉ោង០០:៤០នាទី ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ នៅចំនុច ផ្លូវហាណូយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូបណ្តាលឲ្យមនុស្សស្លាប់ចំនួន០៣នាក់ ប្រុស០១នាក់ និងស្រី០២នាក់ ៖
១/ឈ្មោះ សុន សុកសំណាង ភេទប្រុស អាយុ១៨ឆ្នាំមុខរបរពេទ្យ ស្នាក់ភូមិក្រឡ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម (អ្នកបើក)។
២/ឈ្មោះ សូ សុភា ភេទស្រី អាយុ១៥ឆ្នាំមុខរបរសិស្ស ស្នាក់នៅភូមិអណ្តូង៣ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាធានីភ្នំពេញ។
៣/ឈ្មោះ សៀង ភ័ក្រហុង ភេទស្រី អាយុ១៦ឆ្នាំ មុខរបរ សិស្ស ស្នាក់នៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
៤/ចំណែកជនបង្ក និងរថយន្តបានជិះគេចខ្លួនបាត់។
»វត្ថុតាង
+ម៉ូតូម៉ាកscoopy ពណ៍ស ពាក់ស្លាកលេខភ្នំពេញ 1KG 7491(ម៉ូតូរងគ្រោះ)
»ដំណើររឿង : មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូឌុបគ្នាពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុ ស្តប់២៤ម៉ោង ផ្លូវហាណូយ ក៏បានបុកជាមួយរថយន្ត០១គឿង មិនស្គាល់ម៉ាក(បើករត់គេចខ្លួនបាត់)ដែលធ្វើដំណើរ ពីត្បូងទៅជើង បណ្តាលឲ្យជនរងគ្រោះចូលក្រោមរថយន្តកិនស្លាប់ទាំងបីនាក់តែម្តង។
» បច្ចុប្បន្ន (សព)ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកយកទៅស្រុកកំណើត ប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ចំនែកវត្ថុតាងយកទៅរក្សាទុកនៅស្នងការរដ្ឋាននគររាជធានីភ្នំពេញ។

មតិយោបល់