ព័ត៌មានជាតិ

តើ​ការ​ផឹក​ទឹក​នោមគោ នៅ​ព្រហ្មចារី​អាច​ព្យា​បាល​ជំងឺ​មែន ឬ?

អស់រយៈពេលជាច្រើនឆ្នាំមកហើយ ប្រ​ជា​ជន​មួយ​ចំនួន​ធំ​កាន់​សាសនា ហិណ្ឌូ ដែល​រស់​នៅ​ក្នុង​តំបន់ Agra ប្រទេស​ឥណ្ឌា​មាន​ជំនឿថា​ ការ​ផឹក​ទឹក​នោម ​គោ​ញើ​ដែល​នៅ​ព្រហ្មចារី អាច​ជួយ​ព្យាល​បាល​ជំងឺ​របស់​ពួក​គេ​បាន។ នៅ​ក្នុង​ជំនឿសាសនា ហិណ្ឌូ យល់​ថា​សត្វ​គោ​គឺ​ជា​វិញ្ញាណ​មួយ​ដ៏​ពិសិដ្ឋ ដែល​មាន​សមត្ថភាព​ក្នុង​ការ​នាំ​មក​នូវ​មន្តអាគមន៍ ដូច្នេះ​ហើយ​បាន​ជាប្រជា​ជន​ឥណ្ឌា​ភាគ​ច្រើន​មាន​ជំនឿ​ខ្លាំង សូម្បី​តែ​ទឹក​នោម​គោ​ដែល​ពោរ​ពេញ​ទៅ​ដោយ​ភាព​កខ្វក់​ក៏ពួក​គេ​ហ៊ាន​ផឹក​ដែរ។ ជាង​នេះ​ទៅ​ទៀត​ប្រជាជន​​មួយ​ចំនួន​ធំ​ជឿ​ថា ទម្លាប់​នៃ​ការ​ផឹក​ទឹក​នោម​គោ​អាច​ជួយ​ការពារ​ពួក​គេ​ឲ្យ​សុខ​សប្បាយ រួមទាំង​អាច​ព្យា​បាល​ជំងឺ​មហា​រីក ប៉ុន្តែ​លោក​វេជ្ជ​បណ្ឌិត​មិន​បាន​ផ្តល់​អនុសាសន៍​បែប​នេះ​ឡើយ។

លោក Jairam Singhal វ័យ ៤២ ឆ្នាំដែល​ជា​អ្នក​ផឹក​ទឹក​នោម​គោទៀង​ទាត់​បាន​និយាយ​ថា ជាង​មួយ​ទសវត្ស​មកហើយ ដែល​លោក​បាន​ផឹក​ទឹក​នោម​គោ​ជំនួស​ថ្នាំ ធ្វើ​ឲ្យ​ជំងឺ​ទឹក​នោម​ផ្អែម​របស់​គាត់​មាន​ភាព​ធូរ​ស្រាល​យ៉ាង​ខ្លាំង។ សត្វ​ដែល​ចិញ្ចឹម​នៅ​ក្នុង​ចំការ​របស់​លោក Singhal ក្នុង​ទីក្រុង Agra មាន​អាយុជាង ១២ ឆ្នាំ​បាន​ផ្តល់​ទឹក​នោម​សម្រាប់​មនុស្ស​ជា​ច្រើន។ ជា​រៀង​រាល់​ព្រឹក​មាន​មនុស្ស​រាប់​សិប​នាក់​បាន​តម្រង់​ជួរ​គ្នា ដើម្បី​ទទួល​បាន​ទឹក​នោម​គោល​ដ៏បរិសុទ្ធ​ចុង​ក្រោយ​បំផុត។

តាមរបាយការណ៍ឲ្យដឹងថា ទឹក​នោម​គោ​នោះ​ត្រូវ​តែទទួល​បាន​ពីសត្វ​គោ​នៅ​ព្រហ្មចារី នៅ​មុន​ពេល​ថ្ងៃ​រះ ទើប​មាន​ឥទ្ធិពល​នៃ​ការ​លើក​កម្ពស់​អតិ​បរ​មា​ថ្មី។
អ្នកដែលធ្វើតាមការព្យាបាលដ៏ចម្លែកនេះបានអះអាងថា ទឹក​នោម​នោះ​អាច​ព្យាបាល​ជំងឺ​មហារីក​ដោយ​ជោគ​ជ័យ រួមប​ញ្ចូល​ទាំង​ជំងឺ​ទឹក​នោម​ផ្អែម, ដុំសាច់, ក្រពះ, ជំងឺ​របេង និង​ជំងឺ​ជា​ច្រើន​ទៀត។ លើស​ពី​នេះ​ទៅ​ទៀត​មនុស្ស​ដែល​នៅ​ក្នុង​ទីក្រុង Agra នៅ​តែ​ជឿជាក់​ថា ទឹក​នោម​គោ​អាច​ជួយ​ដោះ​ស្រាយ​បញ្ហាដ៏​ល្អ​បំផុត​ចំពោះ​ជំងឺ ទំពែក (ជ្រុះសក់) ៕
13964957771

2

មតិយោបល់