ឧត្តរមានជ័យៈ យោងតាមផេករបស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា បាតុភូតភ្លៀងលាយឡំជាមួយខ្យល់កន្ត្រាក់ បានវាយប្រហារមកលើភូមិសាស្ត្រឃុំបេង ស្រុកបន្ទាយអំពិល នាវេលាយប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ បណ្តាលឲ្យផ្ទះរបស់បងប្អូនប្រជាពលរដ្ឋក្នុងភូមិប្រាសាទ៣ និងភូមិវល្លិ៍យាវ ចំនួន៩ខ្នង រងការខូចខាតដំបូល និង១ខ្នងផ្សេងទៀត ដួលរលំខូចខាតទាំងស្រុង។
ហេតុការណ៍គ្រោះធម្មជាតិខាងលើនេះ ក៏បានបង្កឲ្យបាក់ និងរលំដើមឈើមួយចំនួន ប៉ុន្តែពុំមានគ្រោះថ្នាក់ដល់មនុស្សទេ៕
មតិយោបល់