ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីគំរាមថានឹងសម្លាប់ឪពុក…

តាកែវ:ប្រភពយោងតាមផេកអធិការដ្ឋាននគរបាលស្រុកអង្គរបូរីបានអោយដឹងថា ដោយបានការចង្អុលបង្ហាញពី លោកស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលពី ឯកឧត្តមព្រះរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ
*នៅថ្ងៃអង្គារ៍ ០៦កើតខែស្រាពណ៌ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ១៤និង១០នាទី ស្ថិតនៅភូមិតាអី ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ កើតមានអំពើហឹង្សាក្នុងគ្រួសារ(បំផ្លិចបំផ្លាញ) និងគំរាមថានឹងសម្លាប់ ០១ករណី ដែលបង្កឡើងដោយឈ្មោះ ស្រ៊ុន សាន ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ-ឃុំ កើតហេតុខាងលើ បានមកពីផឹកស៊ីវិញមកដល់ផ្ទះធ្វើសកម្មភាពវាយកម្ទេចម៉ូតូ បោកតុកៅអី វាយពាងទឹក វាយឆ្នាំងចាន ថែមទាំងវាយក្មួយប្រុសដែលរស់នៅជាមួយបណ្តាលឱ្យរងរបួសស្រាលជាច្រើនកន្លែង និងគំរាមថានឹងសម្លាប់ឳពុកឈ្មោះ បៀង ស្រ៊ឺ។
ក្រោយពីទទួលបានព័ត៌មានភ្លាម លោកវរសេនីយ៍ឯក នួន ប៉ិន អធិការនគរបាលស្រុក បានបញ្ជាកម្លាំងជំនាញ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលបាស្រែ ចុះបានឃាត់ខ្លួនជនបង្ក នៅវេលាម៉ោង ១៦និង៣០នាទី នៅថ្ងៃខែឆ្នាំដដែល យកមកកាន់អធិការដ្ឋាននគរបាលស្រុកអង្គរបូរី។
បច្ចុប្បន្នកម្លាំងជំនាញកំពុងសាកសួរ និងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី។

មតិយោបល់