ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីធ្វើសកម្មភាពយកដុំឥដ្ឋខ្យល់គប់ចូលទៅក្នុងផ្ទះបណ្តាលអោយរងរបួស នៅខេត្តតាកែវ…

តាកែវ:ប្រភពយោងតាមផេកអធិការដ្ឋាននគរបាលក្រុងដូនកែវបានឲ្យដឹងថា កាលពី​ថ្ងៃ​សៅរ៍​ ទី២៦ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង​១៣និង០៩នាទី​ មាន​ករណី​ហិង្សា​ដោយ​ចេតនា​និង​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​ បង្ក​ឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ​ សុឹម​ ពិសាល​ ភេទ​ប្រុស​ អាយុ​៣០ឆ្នាំ​ មុខរបរ​មិនពិតប្រាកដ​ មាន​ទីលំនៅ​បច្ចុប្បន្ន​មិនពិតប្រាកដ​ បាន​ធ្វើ​សកម្មភាព​​យក​ដុំ​ឥដ្ឋ​ខ្យល់​គប់​ចូល​ទៅ​ក្នុង​ផ្ទះ​ជនរងគ្រោះ​ចំនួន​០២គ្រួសារ​ ជនរងគ្រោះ​ទី​០១​/ឈ្មោះ​ ដុម​ បូរឹទ្ធ​ ភេទ​ប្រុស​ អាយុ​៤២ឆ្នាំ​ មុខរបរ​អាជីវករ​ មាន​ទីលំនៅ​ភូមិ​ផ្សារ​តាកោ​ សង្កាត់​រកាក្នុង​ ក្រុងដូនកែវ​ ខេត្ត​តាកែវ​ ប៉ុន្ដែ​មិន​បណ្តាល​​ឲ្យ​រងរបួស​ឡេីយ​ ទី​០២​/ឈ្មោះ​ សូ​ សៀន​ ភេទ​ស្រី​ អាយុ​៧០ឆ្នាំ​ មុខរបរ​នៅ​ផ្ទះ​ មាន​ទីលំនៅ​ភូមិ​ផ្សារ​តាកោ​ សង្កាត់​រកាក្នុង​ ក្រុងដូនកែវ​ បណ្តាល​ឲ្យ​រងរបួស​ជេីង​ខាងស្ដាំ​ត្រង់​ភ្លៅ​ និង​ត្រង់​ដំបូល​ផ្ទះ​ធ្លុះ​០១កន្លែង​។ ក្រោយ​ធ្វើ​សកម្មភាព​ភ្លាមៗ​​ជនសង្ស័យ​ក៏បាន​រត់​គេចខ្លួន​ ចំណែក​ជនរងគ្រោះ​ក៏​បាន​មក​ដាក់​ពាក្យ​បណ្ដឹង​នៅ​អធិការដ្ឋាន​នគរបាល​ក្រុងដូនកែវ​។ ក្រោយ​បាន​ទទួល​ពាក្យ​បណ្ដឹង​របស់​ជនរងគ្រោះ​ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីសំណាក់ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និង​មាន​ការសម្របសម្រួលនីតិវិធីពី​សំណាក់​ ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ​ ដឹក​នាំ​បញ្ជា​ដោយ​លោក​វរសេនីយ៍ឯក​ ឥន្ទ​ មណ្ឌល​ អធិការ​នគរបាល​ក្រុង​ដូនកែវ​ បាន​បញ្ជា​ឲ្យ​កម្លាំង​ជំនាញ​សហការជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​រកាក្នុង​ចុះ​ទៅ​ដល់​ទីតាំង​កេីតហេតុ​និង​ធ្វើការ​ស្រាវជ្រាវ​។ លុះ​វេលាម៉ោង​​១៧និង​០០នាទី​ ថ្ងៃ​ខែ​ឆ្នាំ​ដដែល​ សមត្ថកិច្ច​យេីង​ក៏បាន​កំណត់​មុខ​សញ្ញា​បាន​រហូត​​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​នៅ​ចំណុច​ក្នុង​វត្ត​សីហ​រតនារាម​ ស្ថិតនៅ​ភូមិ​ឡូរី​ សង្កាត់​រកាក្នុង​ ក្រុងដូនកែវ​ យក​មក​អធិការដ្ឋាន​នគរបាល​ក្រុងដូនកែវ​ ដេីម្បី​ធ្វើការ​សាកសួរ​និង​កសាង​សំណុំរឿង​តាម​នីតិវិធី​ច្បាប់​៕

មតិយោបល់