ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីឆក់ខ្សែកបណ្តាលអោយជនរងគ្រោះរងរបួសបាក់ដងកាំបិត…

ភ្នំពេញ:ជនសង្ស័យលួចមានស្ថានទម្ងន់ទោស (ឆក់ខ្សែក)៖ ០១លើក
នៅថ្ងៃទី៣០.០៨.២០២៣ កម្លាំងអធិការដ្ឋាន បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ ង៉ែត សុធា ហៅ ពៅ ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ ពីបទ៖ លួចមានស្ថានទម្ងន់ទោសដោយសារការប្រើហិង្សា (ឆក់ខ្សែកប្លាទីនពុំបានសម្រេចបណ្តាលឲ្យជនរងគ្រោះដួលម៉ូតូបាក់ដងកាំបិត និងក្បាលជង្គង់ខាងស្តាំង) ដែលបានប្រព្រឹត្តនៅចំណុចផ្លូវលេខ៣៣៧ ក្រុម៤ ភូមិ១ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក កាលពីថ្ងៃទី២៨.០៨.២០២៣ វេលាម៉ោង ០៩ និង ៤០នាទី។
ជនរងគ្រោះ៖ ឈ្មោះ សោម ចន្ថា ភេទស្រី អាយុ ៥៥ឆ្នាំ ជនជាតិ ។
សម្ភារ:ដកហូត៖ កាបូបស្ពាយពណ៌ខ្មៅចំនួន ០១ ក្នុងនោះរួមាន ប័ណ្ណចាក់វ៉ាក់សាំង និងអត្តសញ្ញាណប័ណ្ណ។
ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាន ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ។

មតិយោបល់