ព័ត៌មានជាតិ

ជនសង្ស័យជំនាញសកម្មខាងឆក់ នៅមុខព្រលានអន្តរជាតិភ្នំពញ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានជាបន្តបន្ទាប់

ភ្នំពេញៈ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ដោយមានការដឹកនាំដោយលោកវិរះសេនីយ៍ឯក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌ បានបង្ក្រាបឃាត់ខ្លួនជនសង្ស័យ ជំនាញឆក់យ៉ាងសកម្ម នៅតំបន់មុខព្រលានអន្តរជាតិភ្នំពញបានជាបន្តបន្ទាប់។

លោកវិរៈសេនីឯក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌ បានឲ្យដឹងថា កាលពីវេលាម៉ោង៤ល្ងាចថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងរបស់លោក បានល្បាតពួនស្ទាក់ក្នុងមូលងាយរងគ្រោះ ស្រាប់តែប្រទះឃើញយុវជនម្នាក់ ដោយមានការសង្ស័យ ទើបប្រដេញឃាត់បាននៅសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ដើម្បីធ្វើការសាកសួរ។

លោកបន្តថា បន្ទាប់ពីឃាត់សួរនាំជនសង្ស័យខាងលើ បានសារភាពថា ខ្លួនពិតជាធ្លាប់ធ្វើសកម្មភាព ឆក់ការបូបលុយ និងទូរស័ទ្ទរបស់ជនរងគ្រោះ នៅតំបន់មុខព្រលានពិតប្រាកដមែន ថែមទាំងមានបក្ខពួកជាច្រើនទៀត។
ក្រោយពីបានចម្លើយសារភាពជនសង្ស័យហើយ កម្លាំងនគរបាលក៏បន្តទៅចាប់បក្ខពួកបន្តទៀតនៅសោន ក្លឹប ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កាលពីវេលាម៉ោង១០និង១០នាទីយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩។
លោកអធិការបានបន្តទៀតថា លុះមកដល់វេលាម៉ោង២រសៀល ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ ទើបកម្លាំងបន្ត តាមចាប់បក្ខពួកម្នាក់ទៀតនៅសង្កាត់ចោមចៅទី២ ។

ជនសង្ស័យមានចំនួន៣នាក់ខាងលើទី១ ឈ្មោះ សាន្ត វិរៈ ភេទប្រុសអាយុ១៧ឆ្នាំ មុខរបរមិនពិត ស្នាក់នៅភូមិព្រៃកី សង្កាត់ពងទឹក ខណ្ឌដង្កោ ទី២ឈ្មោះ ខ្លឹម ចាន់ដារ៉ា ភេទប្រុសអាយុ ១៩ឆ្នាំ មុខរបរមិនពិត ស្នាក់នៅផ្ទះជួលភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ និងទី៣ឈ្មោះ ហាក់ សុខសេន ភេទប្រុសអាយុ១៩ឆ្នាំ មុខរបរមិនពិត ស្នាក់នៅភូមិថ្មគោល សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

ដកហូតម៉ូតូ២គ្រឿង៖ ទី១ម៉ាកហុងដាឌ្រីមសង់ ស៊េរី ០១៩ ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ1HR-9316 និង១គ្រឿងទៀត ម៉ាកហុងដាឌ្រីម ស៊េរី០១៨ ពាក់ស្លាកលេខ ភ្នំពេញ1GY 6224។

បច្ចុប្បន្នជនសង្ស័យ សាកសួរ និងឃុំខ្លួនជាបណ្តោះអាសន្ន នៅផ្នែកជំនាញ នៃអធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យ រង់ចាំឡើងតុលារការ ចាត់ការតាមនិតិវិធី៕

មតិយោបល់