ព័ត៌មានជាតិ

កូរ៉េ​ខាងជើង​អាច​នឹង​បាញ់​គ្រាប់​នុយ​ក្លេ​អ៊ែរ​ ជា​ការ​ផ្គើន​ដល់​ អ.ស.ប​

កាល​ពី​ម្សិលមិញ​នេះ លោក គីម ជុង​អ៊ុន មេដឹកនាំ​ប្រទេស​កូរ៉េខាងជើង បាន​កោះប្រជុំ​អស់​មន្ត្រីការទូត និង​មន្ត្រី​សន្តិសុខ​កំពូលៗ​របស់ខ្លួន ដើម្បី​ផ្សព្វផ្សាយ​នូវ​វិធានការ​ក្ដៅ​មួយ​។ នេះ​បើ​យោង​តាម​សារព័ត៌មាន​ក្នុងស្រុក​។​
​សញ្ញាណ​នេះ ស​ឲ្យឃើញថា មេដឹកនាំ​វ័យក្មេង​រូបនេះ ពិតជា​មាន​ផែនការ​គំរាម​បាញ់​នុយក្លេអ៊ែ​រ ដើម្បី​ជា​ការផ្គើន​ដល់​អង្គការ​សហប្រជាជាតិ ដែល​បាន​ថ្កោលទោស​កាល​ពី​ថ្មីៗ​នេះ​មក​លើ​ខ្លួន​។​
​កាលពី​សប្ដាហ៍​មុន ក្រុមប្រឹក្សា​អង្គការសហប្រជាជាតិ​បានធ្វើការ​ថ្កោលទោស​យ៉ាង​ពេញទំហឹង​មក​ដល់​រដ្ឋាភិបាល​ព្យុង​យ៉ាំង ដែល​បាន​បាញ់​គ្រាប់​រ៉ូប​កែត​កាលពី​ខែ​ធ្នូ​កន្លង​ទៅ ដែល​ជា​អំពើ​មួយ​ផ្ទុយ​ពី​គោលបំណង​របស់​ក្រុមប្រឹក្សាសន្តិសុខ​។​
​បើ​តាម​ការឲ្យដឹង កូរ៉េ​ខាងជើង​មាន​សារ​ធាតុភ្លុយ​តូនី​ញ៉ូម ដែល​អាច​ផលិត​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​បាន​រហូត​ដល់​ទៅ ៤​ឬ​៥ ប៉ុន្តែ​គេ​នៅ​មិនទាន់​ដឹងថា ក្រុម​អ្នកវិទ្យាសាស្ដ្រ​របស់​ប្រទេស​មួយ​នេះ រក​ឃើញ​ពី​វិធី​ក្នុង​ការផលិត​ហើយ​ឬ​នៅ​នោះ​ទេ​៕

kim_jong_un

ប្រភព៖ The Wall Street Journal

មតិយោបល់