ព័ត៌មានជាតិ

កម្មករប្រមាណ១០នាក់ ដួលសន្លប់ក្នុងម៉ោងបំពេញការងារនៅក្នុងរោងចក្រ សេដ្ឋកិច្ចពិសេសបិតត្រាង

ព្រះសីហនុៈ ថ្ងៃកម្មករ ប្រមាណ១០នាក់ បានដួលសន្លប់ក្នុងម៉ោងបំពេញការងារ នៅទី៣០ ខែមករា ឆ្នាំ២០១៧ វាលាម៉ោង៩ព្រឹក មានកម្មករប្រមាណ១០នាក់ បានដួលសន្លប់ក្នុងម៉ោងបំពេញការងារ នៅរោងចក្រ រ៉ូមេនធិក លេឌើ ខេមបូឌា ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។

សូមបញ្ចាក់ថា រោងចក្រនេះមានកម្មករសរុប៤០០នាក់ ស្រី៣៥០នាក់ ។ ហើយក្នុងករណីដួលសន្លប់នេះ ដើមឡើយមានកម្មករម្នាក់ បានសន្លប់ (តាមព័ត៌មានទទួលបានគាត់អត់ងងុយមួយយប់ពេញដោយសារនៅកំដរប្តីគ្រោះថ្នាក់ចរាចរណ៍) និងបន្តបន្ទាប់មានកម្មករផ្សេងៗទៀតបានសន្លប់ជាក់ស្តែងប្រហែលជា១០នាក់។

ចុងក្រោយមានកម្មករចំនួន២៨នាក់ត្រូវបានបញ្ជូនមកសម្រាកនៅពេទ្យដើមស្វាយ២០នាក់ និងពេទ្យ៨៨៨ចំនួន៨នាក់ អាការៈរបស់អ្នកជំងឺគឺទន់ដៃ ទន់ជើង កន្ត្រាក់ដៃជើង ដែលតាមការសន្និដ្ឋានរបស់គ្រូពេទ្យអ្នកជំងឺខ្វះជាតិស្ករ និងខ្វះកាល់ស្យូម ។

លោក យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញមកសួរសុខទុកកម្មករផ្ទាល់ដល់មន្ទីពេទ្យ ព្រមទាំងបានឧបត្ថម្ភថវិកាម្នាក់ៗចំនួន៤០០០០រៀលផងដែរ៕

មតិយោបល់