ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីក្មេងទំនើងដេញវ៉ៃគ្នា នៅក្រុងដូនកែវ…

តាកែវ:នៅវេលាម៉ោង១៩.៤៥នាទី ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣
ដោយទទួលបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម ឯកឆេង ហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ។ កម្លាំងជំនាញមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តបានចុះបង្ក្រាបក្រុមក្មេងទំនើង ស្ថិត ក្នុងភូមិចក សង្កាត់រកាក្នុង ក្រុងដូនកែវ ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស។ លទ្ធផល៖ ឃាត់ខ្លួនជនសង្ស័យបានចំនួន០៤នាក់៖
១.ឈ្មោះលឹម លី ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ
២.ឈ្មោះ ម៉ៅ ពិសិដ្ឋ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ ទាំងពីរនាក់រស់នៅភូមិចក សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ
៣.ឈ្មោះ ឆុន ឡុង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិត្រពាំងត្រាច ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។
៤.ឈ្មោះ កម្សាន្ត វិស្នុ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិសែនបន ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។
*វត្ថុតាងចាប់យករួមមាន ៖
១.ទូរស័ព្ទដៃចំនួន០៤គ្រឿង
(OPPO,VIVO,REALME,11BRO)
២.ម៉ូតូម៉ាកហុងដាC125ចំនួន០៣គ្រឿង
(ពណ៌ស សេរី២០១៨ពាក់ស្លាកលេខភ្នំពេញ1JR.9300,ពណ៌ខ្មៅ សេរី២០១៣ ពាក់ស្លាកលេខភ្នំពេញ1BV.3165,ពណ៌ខ្មៅ សេរី២០១០ ពាក់ស្លាកលេបាត់ដំបង1J.4945)។
៣.ដាវចំនួន០១ដើម
បច្ចុប្បន្ន៖ ការិយាល័យជំនាញកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាងទៅសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធីច្បាប់។

មតិយោបល់