ព័ត៌មានជាតិ

វាយធ្វើបាបកូនសុំទានតាមហាងលក់ដូរ ត្រូវគេបង្ហោះយ៉ាងព្រោងព្រាត ពេលនេះត្រូវសមត្ថកិច្ចចុះឃាត់!

ប៉ោយប៉ែតៈ បន្ទាប់ពីមានការបង្ហោះតគ្នា ថាមានករណីបុរសម្នាក់ បានធ្វើសកម្មភាពវាយធ្វើបាបកូនកណ្តាលទីសាធារណៈ ពេលនេះត្រូវបានសមត្ថកិច្ចចុះទៅឃាត់ខ្លួន តែខណៈនោះស្រាប់តែបុរសជាឪពុកខាងលើបានរត់គេចខ្លួនបាត់តែម្តង នៅសល់តែកូនតូច អាយុ៣ឆ្នាំខាងលើ។

បុរសខាងលើមានឈ្មោះ ​​ចាន់ ​ធី ​អាយុ ​៣៤​ឆ្នាំ​ ស្នាក់​នៅ​​ម្តុំ​ផ្លូវ​រថភ្លើង​ ក្នុងសង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយប៉ែត។

បញ្ជាក់បន្ថែមថា ខណៈដែល​កំពុង​ដឹក​ដៃ​កូនសុំ​ទាន​តាម​​ផ្លូវ​ជាតិ​ ​គ្រាន់តែ​ក្រឡេកឃើញ​សមត្ថកិច្ច​ឈប់​រថ​យន្ត​ភ្លាម ក៏បាន​ស្រែ​កថា ​ប៉ូលិស​មក​ហើយ ​ឆាប់​រត់​កូន រួចបាន​​រត់យ៉ាងលឿន​តាម​ផ្ទះ​អ្នក​ស្រុកចោល​កូន​បាត់​​ស្រមោលតែម្តង ប៉ុន្តែសមត្ថ​កិច្ចបាននាំ​​កូនប្រុស​ម្នាក់​មាន​អាយុ៣ឆ្នាំ ​កំពុង​ស្រែកយំ​​នាំ​ទៅ​​ផ្ទះដែល​ស្នាក់​​នៅ។

មតិយោបល់