ព័ត៌មានជាតិ

អាសូរណាស់!ករណីបុរសម្នាក់យកម៉ាស៊ីនត្រងសុីន័រកាត់ដើមឈើបណ្តាលអោយដួលរលំសង្កត់ស្លាប់ នៅស្រុកពេជ្រាដា…

មណ្ឌលគិរី:ករណីដើមឈើដួលរលំសង្កត់លើមនុស្ស បណ្តាលអោយស្លាប់ ។
– នៅថ្ងៃ សៅរី ២ រោច ខែ ស្រាពណ៏ ឆ្នាំថោះ បញ្ជសក័ ព.ស ២៥៦៧ ត្រូវនិងថ្ងៃទី ២ ខែ កញ្ញា ឆ្នាំ ២០២៣ វេលាម៉ោង ១០ និង ៣០ នាទីព្រឹក មានករណីប្រជាពលរដ្ឋបាន មានគ្នាចំនួន ០៣ នាក់ ( បងប្អូនបង្កើត) បានទៅកាប់ដីព្រៃ ដើម្បីធ្វើចំការ ស្រាប់មានដើមឈើ បានដួលសង្កត់ ទៅលើឈ្មោះ
រយ៉ា អាវីត្រូវចំហៀងក្បាល បណ្តាលអោយស្លាប់ភ្លាមៗនៅនិងកន្លែង ដែលស្ថិតក្នុងភូមិត្រាំកាច់ ឃុំ ក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី
យោងតាមការបំភ្លឺ: របស់សាច់ញាតិត្រូវជាបងបង្កើត សាកសព ខាងលើបាន រៀបរាប់ប្រាប់សម្ថក្ចិច្ចថា មុនពេលគ្រោះថ្នាក់ដល់ការស្លាប់ ឈ្មោះ រយ៉ា រ៉ាវី ដែលត្រូវជាប្អូន បង្កើតបានបបួលគ្នាទៅកាប់ចម្ការរៀនដីថ្មី ដែលមានឈ្មោះខាងក្រោម ៖
១,ឈ្មោះ រយ៉ា រ៉ាធូ ភេទ ប្រុស អាយុ ២៧ ឆ្នាំ ជនជាតិ ព្នង រស់នៅ ភូមិ ត្រាំកាច់ ឃុំ ក្រង់តេះ ។
២ ,ឈ្មោះ រយ៉ា រ៉ាវី ភេទ ប្រុស អាយុ ២៥
ឆ្នាំ ជនជាតិ ព្នង រស់នៅភូមិត្រាំកាច់ ឃុំ ក្រង់តេះ
ហើយឈ្មោះ រយ៉ា រ៉ាវី ក៏បានយកម៉ាស៊ីនត្រងស៊ីន័រ ម៉ាក់ស្ទីល ០៣៥ យកកាត់ដើមឈើក៏ត្រូវបានឈើរដួលរលំ សង្កត់បណ្ដាល
អោយស្លាប់តែម្ដងទៅនៅវេលា ម៉ោង ១០
និង ៣០ នាទី នាទីព្រឹក ថ្ងៃទី ០២ ខែកញ្ញាឆ្នាំ២០២៣ បន្ទាប់មកបងៗ ទាំងពីរ នាក់ក៏បាន ដឹកសាកសព ប្អូនឈ្មោះ រយ៉ា អាវី មកផ្ទះ។
+ តាមកាសន្និដ្ឋានកម្លាំងជំនាញបច្ចេកទេសកោសល្សវិច័យ នៃអធិការដ្ឋាននគរបាលស្រុកពេជ្រាដា ឃើញថាសពពិតជាបានស្លាប់ដោយ សារឈើសង្កត់ពិតប្រាកដមែន។

មតិយោបល់