ព័ត៌មានជាតិ

ប្រពន្ធចេញទៅធ្វើការរោងចក្រទុកអោយប្តីមើលខឹងកូនយំពេកលួងមិនបាត់ទម្លាក់ទៅលើគ្រែបណ្តាលអោយបាក់កស្លាប់ត្រូវសមត្ថកិច្ចឃាត់…

តាកែវ:ត្រូវនឹងថ្ងៃទី 04ខែសីហាឆ្នាំ 2023 វេលាម៉ោង15.10 នាទីចំណុចភូមិព្រៃស្បាតឃុំត្រពាំងធំខាងជើងមានករណីឃាតកម្មមួយបង្កឡើងដោយជនសង្ស័យ01នាក់ឈ្មោះសោម ហុកហេងភេទប្រុសអាយុ 24 ឆ្នាំប្រពន្ធឈ្មោះនាង ស្រស់អាយុ 20 ឆ្នាំទីលំនៅ ភូមិព្រៃស្បាត ឃុំត្រពាំងធំខាងជើង បានទម្លាក់កូនរបស់ខ្លួនឈ្មោះហេង គឹមហៀងភេទប្រុសអាយុ 40 ថ្ងៃ ដែលកំពុងបីនៅហ្នឹងដៃទៅលើគ្រែបណ្ដាលឱ្យបាក់កស្លាប់ភ្លាមៗ
មូលហេតុដោយខឹងកូនយំពេកលួងមិនបាត់ នៅពេលដែលម្ដាយចេញទៅធ្វើការនៅរោងចក្រហើយទុកកូនឲ្យរូបខ្លួន(ប្ដី)ជាអ្នកមើល។
ក្រោយកើតហេតុដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោស្នងការ ព្រមទាំងដឹកនាំសម្របសម្រួលដោយឯកឧត្តមព្រះរាជអាជ្ញាសមត្ថកិច្ចយើងបានឃាត់ខ្លួនជាឪពុកមកធ្វើការសាកសួរកសាងសំណុំរឿងទៅតាមនីតិវិធី។

មតិយោបល់