ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានហើយករណីគប់កព្ចាក់រថយន្តបណ្តាលអោយម្ចាស់រងរបួស តាមបណ្តោយផ្លូវជាតិលេខ៣…

តាកែវ:ដោយទទួលបានបទបញ្ជាពីលោកឧត្ដមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្ដម ឯក ឆេងហួត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ។
នៅវេលាម៉ោង១៤.៤៨នាទី ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងជំនាញមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្តតាកែវ សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោង និងស្នាក់ការសន្តិសុខ៣០១ ដឹកនាំដោយលោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងខេត្ត បានស្រាវជ្រាវដល់កន្លែងកើតហេតុ ករណី គប់កញ្ចក់រថយន្ត កាលពីវេលាម៉ោង១៩.១៥នាទី ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវជាតិលេខ៣(គម៥៣) ស្ថិតនៅភូមិព្រៃញឹក ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ។
+លទ្ធផលឃាត់ខ្លួនជនសង្ស័យបាន៦នាក់៖
១.ឈ្មោះ សុខ រ៉ា (ជនដៃដល់) ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិបារ៉ែន ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ
២.ឈ្មោះ ទឹន វិន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ កម្មកររោងចក្រ រស់នៅភូមិតំណាក់ត្រាច ឃុំទួលអំពិល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ
៣. ឈ្មោះ គង់ កែវ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ កម្មកររោងចក្រ
៤.ឈ្មោះ យុង សំនិត ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ កសិករ
៥.ឈ្មោះ សែម ហួតឡុង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ កម្មកររោងចក្រ
៦.ឈ្មោះ សែម ហួតឡៃ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ កម្មកររោងចក្រ ទាំង៤នាក់នេះ រស់នៅភូមិព្រៃញឹក ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ។
+ វត្ថុតាងចាប់យករួមមាន៖
១.ម៉ូតូចំនួន០២គ្រឿង
– ម៉ាក ហុងដាC125 ពណ៌ខ្មៅ សេរី២០២៣ ស្លាកលេខភ្នំពេញ1JD. 5543
– ម៉ាក ហុងដាC125 សេរី២០០៨ ពណ៌ខ្មៅ ស្លាកលេខតាកែវ1D.3266
២.ទូរស័ព្ចដៃ០២គ្រឿង VIVO និងIPHON
៣.កាំភ្លើងកែច្នៃ០១ដើម គ្រាប់០៣គ្រាប់
បច្ចុប្បន្ន៖ ការិយាល័យជំនាញខេត្ត កំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាងទៅអយ្យការអ មសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធីច្បាប់។

មតិយោបល់