ព័ត៌មានជាតិ

ករណីបុរសម្នាក់បាក់ដែករន្ទាបណ្តាលអោយធ្លាក់ជនរងគ្រោះលើដំបូលសំយាបជាន់ទី១ស្លាប់ នៅខណ្ឌដង្កោ…

ភ្នំពេញ:កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១៥និង៣០នាទី ផ្លូវបេតុង ស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនរងគ្រោះ(សព)ឈ្មោះ កែវ សុខា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅ បន្ទប់ជួល ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
-មានស្រុកកំណើត: ភូមិត្រពាំងរាំង ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ។
ហេតុកាណ៍: កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១៥និង៣០នាទី ជនរងគ្រោះឈ្មោះ កែវ សុខា ភេទប្រុស អាយុ៣៦ឆ្នាំ កំពុងតែធ្វើការជាកម្មករសំណង់តសំយាបនៅជាន់ទី២ ផ្លូវបេតុង ស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយជនរងគ្រោះបានឈរជាន់លើដែករន្ទាផ្ទាល់ ហើយក៍បានរអិលជើងរួចជនរងគ្រោះក៍បានស្ទុះចាប់តោងដែករន្ទា ប៉ុន្តែស្រាប់តែបាក់ដែករន្ទា(មានស្នាមតផ្សាភ្ជាប់ចាស់)បណ្តាលឲ្យធ្លាក់ជនរងគ្រោះមកលើដំបូលសំយាបជាន់ទី១ ហើយក៍រមៀលធ្លាក់បោកក្បាលនឹងផ្លូវបេតុង នៅខាងមុខផ្ទះខាងលើ ។ ភ្លាមៗឈ្មោះ ម៉ុល វន ភេទប្រុស អាយុ៤២ឆ្នាំ និងឈ្មោះ សាត សាង ភេទប្រុស អាយុ២១ឆ្នាំ ដែលជាកម្មករធ្វើការជាមួយជនរងគ្រោះ ក៍បានយកម៉ូតូកង់បីឥណ្ឌាដឹកជនរងគ្រោះយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកដង្កោ ។ ពេលមកដល់មន្ទីរពេទ្យបង្អែកដង្កោគ្រូពេទ្យបានបញ្ជាក់ថាជនរងគ្រោះបានស្លាប់បាត់ទៅហើយ រួចឈ្មោះ ម៉ុល វន និងឈ្មោះ សាត សាង ក៍បានមករាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោយើងតែម្តង។
(បាក់ដែករន្ទាបណ្តាលឲ្យធ្លាក់មនុស្សស្លាប់)។
បច្ចុប្បន្នសព:ប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត។

មតិយោបល់