ព័ត៌មានជាតិ

ព្រះរាជអាជ្ញារងអមសាលាដំបូង ចុះអនុវត្តន៍សាលដីការដី លំនៅដ្ឋានមិនប្រក្រតីខណៈ មានដីការ សម្រេចរក្សាការពារ

ភ្នំពេញៈ ដីលំនៅដ្ឋានមួយកន្លែង ដែលមានទីតាំងស្ថិតនៅតាមផ្លូវបេតុង ភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ដែលផ្ទៃដីសរុប១០៨០ម៉ែត្រការ៉េ ជាដីមានទំនាស់ជាយូរមកហើយ រហូតមកដល់ ព្រឹកថ្ងៃទី១៦ ខែកញ្ញឆ្នាំ២០១៦ ត្រូវបានព្រះរាជអាជ្ញារង ដឹកនាំកម្លាំងចម្រុះចុះអនុវត្តន៍ តាមដីការ សម្រេចរបស់ តុលាកាក្រុងភ្នំពេញ តែមិនបានសម្រេច បន្ទាប់ពីក្រុមគ្រួសារម្ចាស់ផ្ទះ ធ្វើការរារាំងក្នុងសម្រែក អយុត្តិធម៌ ។

ករណីនេះបានឲ្យដឹងថា ដីលំនៅដ្ឋានខាងលើម្ចាស់ឈ្មោះ គង់ ស៊ីណាត អាយុ៤៤ឆ្នាំ ជាមន្រ្តីនគរបាល ក្រុងភ្នំពេញ មានប្រពន្ធឈ្មោះ អ៊ឹម សុជាតិ បានលែងលះគ្នា រស់នៅផ្សេងគ្នា និងមានកូនស្រីប្រុស៤នាក់ ។

តាមការបញ្ជាក់ពីម្ចាស់ដីផ្ទះ បានឲ្យដឹងថារឿងរ៉ាវ ដីលំនៅដ្ឋាននេះ ដោយសារភាគីប្អូនថ្លៃស្រី ឈ្មោះ អឿន សុគា អាយុ២៨ឆ្នាំ បានប្រើល្បិចលោងលោម សុំខ្ចីប្លង់កម្មសិទ្ធ ដើម្បីយកទៅដាក់បញ្ចាំ យកលុយទៅរកស៊ី ។ លុះក្រោយមកស្រាប់តែលេចឮដំណឹងថា ដីលំនៅដ្ឋានខាងលើ ត្រូវបានគេលួចលក់ ហើយទើបបង្ក ការភ្ញាក់ផ្អើល បង្កើតទំនាស់គ្នា រវាងបងនិងប្អូនថ្លៃ ទើបនៅព្រឹកថ្ងៃទី១៦ លោក គង់ សំសារ៉េត ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បានដឹកនាំកម្លាំងចុះអនុវត្តន៍ រឹបអូសដីលំនៅដ្ឋាន ប៉ុន្តែដោយមានការរារាំង ពីក្រុមគ្រួសារម្ចាស់ផ្ទះ ក្នុងសម្រែកអយុត្តិធម៌ សូមសម្ដេចតេជោ ជួយរកយុត្តធម៌ផង ព្រមទាំងមានការដុតភ្លើង ក្នុងបំណងសម្លាប់ខ្លួន មួយគ្រួសារនិង មានដីការសម្រេច រក្សាការពារចេញ ដោយចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក គឹម រ័ត្នណារិន ក្នុងសំណុំរឿងរក្សារការពារលេខ ៥០១ចុះថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦ ។

ប្រភពដដែលបន្តទៀតថា ក្នុងការចុះអនុវត្តន៍សាល ដីការរបស់ព្រះរាជអាជ្ញារង លោក គង់ សំ សារ៉េត មានភាពមិនប្រក្រតី ព្រោះមានដីការបង្គាប់ រក្សាការពារចុះហេតុអី ក៏លោកព្រះរាជអាជ្ញារង នៅតែអនុវត្តន៍ បំពានទៀត ៕

https://www.youtube.com/watch?v=zGc8lFPRf1Q&feature=youtu.be

 

%e1%9e%85%e1%9e%bb%e1%9f%87%e1%9e%a2%e1%9e%93%e1%9e%bb%e1%9e%9c%e1%9e%8f%e1%9f%92%e1%9e%8f%e1%9e%93%e1%9f%8d%e1%9e%9f%e1%9e%b6%e1%9e%9b%e1%9e%8a%e1%9e%b8%e1%9e%80%e1%9e%b6%e1%9e%9a%e1%9e%8a%e1%9e%b8 %e1%9e%85%e1%9e%bb%e1%9f%87%e1%9e%a2%e1%9e%93%e1%9e%bb%e1%9e%9c%e1%9e%8f%e1%9f%92%e1%9e%8f%e1%9e%93%e1%9f%8d%e1%9e%9f%e1%9e%b6%e1%9e%9b%e1%9e%8a%e1%9e%b8%e1%9e%80%e1%9e%b6%e1%9e%9a%e1%9e%8a%e1%9e%b8

មតិយោបល់