ព័ត៌មានជាតិ

ជនសង្ស័យខឹងជនរងគ្រោះបើកម៉ូតូបញ្ចាំងភ្លើងហ្វាចាំងភ្នែកប្រើហិង្សាត្រូវសមត្ថកិច្ចឃាត់ខ្លួន…

សៀមរាប:កាលពីវេលាម៉ោង២១:៤០នាទី ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣ តាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតនៅភូមិតាត្រាវ ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ក្រុមជនរងគ្រោះ មានគ្នាចំនួន ៥នាក់ បាននាំគ្នាជឹះម៉ូតូចំនួន ២គ្រឿង ចេញពីមើលកុន នៅក្នុងក្រុងសៀមរាប ឌុបគ្នាត្រឡប់មកផ្ទះវិញ នៅក្នុងភូមិសាស្ត្រស្រុកប្រាសាទបាគង ។លុះដល់ចំណុច ភូមិតាត្រាវ ឃុំកន្ទ្រាំង ស្រាប់តែមានមនុស្សប្រុសមិនស្គាល់អត្តសញ្ញាណចំនួន ៣នាក់ បើកម៉ូតូ០១ គ្រឿង ប្រដេញពីក្រោយ ហើយបានវាយទៅលើជនរងគ្រោះ ឈ្មោះ រិទ្ធ តូអី ភេទប្រុស អាយុ ២២ឆ្នាំ នឹងបន្តតាមធាក់ទៅលើម៉ូតូក្រុមជនរងគ្រោះ បណ្តាលឲ្យដួល នឹងទៅបុកបង្កាន់ដៃស្ពាន ធ្វើពីដែកបណ្តាលឲ្យជនរងគ្រោះឈ្មោះ រិទ្ធ តូអី ភេទប្រុស រងរបួសបាក់ឆ្អឹងកំភួនដៃខាងស្តាំ និងរបួសដាត់រលាត់ភ្លៅ និងត្រគាកផ្នែកខាងស្តាំ ចំណែកឈ្មោះ លី សៀវឡាវ ភេទស្រី រងរបួសបាក់ឆ្អឹងស្មងជើងខាងស្តាំងនិងដាច់រលាត់ស្បែកភ្លៅ និងត្រគាកផ្នែកខាងស្តាំ ត្រូវដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ នៅឯក្រុងសៀមរាប។

បន្ទាប់ពីទទួលព័ត៌មាន និងពាក្យបណ្តឹងពីជនរងគ្រោះ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងយើង បានសហការជាមួយ នគរបាលការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ចុះស្រាវជ្រាវ បើកការស៊ើបអង្កេត រហូតឈានដល់កំណត់មុខសញ្ញា នឹងឃាត់ខ្លួនបាន ក្រុមជនសង្ស័យចំនួន០៣ នាក់ យកមកសាកសួរនាំ នៅអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង ៖
-ជនសង្ស័យទី១/ឈ្មោះ ឡី សំណាង ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរ ជាងដែក ទីកន្លែងកំណើត និងទំលំនៅបច្ចុប្បន្នភូមិកន្ទ្រាំង ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-ជនសង្ស័យទី២/ឈ្មោះ ជុង សិទ្ធ ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរ (គ្មាន) ទីកន្លែងកំណើត និងទំលំនៅបច្ចុប្បន្នភូមិកន្ទ្រាំង ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-ជនសង្ស័យទី៣/ឈ្មោះ ឃៀន ថៃ ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ (គ្មាន) ទីកន្លែងកំណើត និងទំលំនៅបច្ចុប្បន្នភូមិត្រពាំងថ្នល់ ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប

បន្ទាប់ពីសាកសួរក្រុមជនសង្ស័យខាងលើបានសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាព ល្មើសខាងលើ ពិតប្រាដកមែន ដោយឈ្មោះ ឃៀន ថៃ ភេទប្រុស អាយុ ២២ឆ្នាំ ជាអ្នកបើកម៉ូតូ, ឈ្មោះជុង សិទ្ធ ភេទប្រុស អាយុ ១៥ឆ្នាំ អង្គុយកណ្តាល ចំណែកឈ្មោះឡី សំណាង ភេទប្រុស អាយុ ២១ឆ្នាំ អង្គុយខាងក្រោយ ធ្វើសកម្មភាពវាយ ទៅលើឈ្មោះ រិទ្ធ តូអី ចំនួន ១ដៃ ហើយដកខ្សែក្រវ៉ាត់ បំរ៉ុង វាយបន្ថែមទៀត តែជនរងគ្រោះ បើកម៉ូតូគេចទៅបុងនិងបង្កាន់តែស្ពានតែម្តង ។មូលហេតុដោយសារ ជនសង្ស័យខឹងជនរងគ្រោះ បើកម៉ូតូបញ្ចាំងភ្លើងហ្វាចាំងភ្នែក។
-វត្ថុតាងដកហូតបាន ៖ ខ្សែក្រវ៉ាត់ ចំនួន០១

ជាមួយគ្នានេះ កម្លាំងយើងបានសហការណ៍ជាមួយ នគរបាលប្រឆាំងគ្រឿងញៀន ធ្វើតេស្តរកសារធាតុញៀន ពីជនសង្ស័យទាំង ០៣នាក់ តែលទ្ធផល អវិជ្ជមាន ទាំង០៣នាក់ ។

យោងតាម ពាក្យបណ្ដឹង របស់ជនរងគ្រោះ និងដោយមានការ ចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងលោកស្នងការរង ទទួលផែនព្រហ្មទណ្ឌ យើងបានរៀបចំកសាងសំណុំរឿង បញ្ជូន ជនសង្ស័យ និងវត្ថុតាង ទៅការិយាល័យនគរបាលព្រហ្មទណ្ឌ កម្រិតធ្ងន់ ដើម្បីបញ្ជូនបន្តទៅតុលាការចាត់ការតាមនិតិវិធីច្បាប់ ៕

មតិយោបល់