ព័ត៌មានជាតិ

កាមរី បើកដោយអ្នកស្រវឹង បុកគេម៉ាំងដេកស្តូក!..

ស្វាយរៀង: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើងរវាងរថយន្ត បានបុកជាមួយនឹងម៉ូតូ បណ្តាលឲ្យបុរសម្នាក់របួសធ្ងន់ កាលពីវេលាម៉ោង៥និង៥០នាទីល្ងាច ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ នៅលើផ្លូវលេខ ៣១៥ ភូមិគក់ប៉ែ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង រវាងរថយន្តម៉ាក កាមរី ពណ៌សំបកឱឡឹក ពាក់ស្លាកលេខ កំពង់ចាម 2A-5042 បើកបរដោយឈ្មោះ ព្រំ រ៉ាវី ភេទប្រុស អាយុ២៧ឆ្នាំ ពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុ ក៏បានបុកជាមួយនឹងម៉ូតូម៉ាកវេវ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1C-9258 ដែលកំពុងបើកបរដោយឈ្មោះ ខៀវ សំអឿន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរជាងផ្សារដែក ជិះពីត្បូងទៅជើង ពេញទំហឹង បណ្តាលឲ្យដួលរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តស្វាយរៀង។

បច្ចុប្បន្នរថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុករង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕

មតិយោបល់