ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យករណីប្រើចំពាមកៅស៊ូបាញ់ចំកព្ចាក់រថយន្ត នៅចំណុចក្រោមស្ពានអាកាសផ្សារអង្គតាសោម

ខេត្តតាកែវ:នៅថ្ងៃច័ន្ទ ១១ រោច ខែស្រាពណ៍ ឆ្នាំថោះបញ្ចស័ក ពស២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង០០ និង៣០ នាទី រំលងអាធ្រាត្រ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកត្រាំកក់ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ ពាក់ព័ន្ធករណីគប់កញ្ចក់រថយន្ត នៅចំណុចក្រោមស្ពានអាកាស ផ្សារអង្គតាសោម ស្ថិតនៅភូមិអង្គតាសោម ឃុំ អង្គតាសោមស្រុកត្រាំកក់។ ជនរងគ្រោះមានឈ្មោះ ញឿន សីហា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិឈើទាលជ្រុំ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ បើករថយន្តប្រភេទកុងទីន័រ ត្រូវជនល្មើសប្រដាប់ដោយចំពាមកៅស៊ូ បាញ់ចំកញ្ចក់ពីមុខ ចំហៀងខាងស្ដាំ ចំនួនមួយកន្លែងធ្វើឲ្យបែកប្រេះស្រាំ។ ជនបង្ករមានទី១ ឈ្មោះ យ៉ន អ៊ីវ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារក្នុងករណីអំពើលួច និងទី២ឈ្មោះ ញ៉ាញ់ សម្បត្តិ ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិព្រៃស្រោង ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ធ្លាប់ជាប់ពន្ធធនាគារ ក្នុងករណីអំពើលួច និងជាអ្នកបាញ់កញ្ចក់រថយន្ត។ បច្ចុប្បន្ន ជនបង្ករទាំង០២នាក់ខាងលើ កម្លាំងជំនាញកំពុងធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធី។

មតិយោបល់